តាំងពីដើមមក ម៉ាក់សី មិនដែលយកភាពស៊ិចស៊ី ជាឈ្នាន់ តោងភាពល្បីទេ មើលតែស្ទីលតែងខ្លួននាងដឹងហើយ

//s5.kh1.co/04/040377be578f47cf692a4011766dbffb49201ab7.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ តារាចម្រៀងស្រី កញ្ញា សុខ ពិសី បានហក់ចូលវិស័យសិល្បៈ មិនក្រោម៥ឆ្នាំនោះទេ ដែលរូបនាង ទទួលបាន នូវភាពល្បីល្បាញ តាមអ្វីដែលប៉ងប្រាថ្នាផងដែរ នៅលើឆាកសិល្បៈមួយនេះ ព្រោះថា មិនថា តារាណាក៏ដោយ តែងតែចង់ឲ្យខ្លួនឯង ក្លាយជាមនុស្សក្នុងដួងចិត្ត និងមានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺជាដើម តាមក្តីស្រមៃរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដែលតារាស្រីរូបនេះ ត្រូវបានគ្រប់គ្នា​លើករូបនាង ក្លាយជាអាយដលរបស់ពួកគេ ក៏ដោយសារតែ រូបនាង មានចំណុចពិសេសជាច្រើន ដូចជា អត្តចរិត សមត្ថភាព សម្រស់ និងការតែងខ្លួន ដែលមើលទៅ ទាក់ភ្នែក និងអាចនិយាយបានថា មានស្ទាយ៍ខុសពីគេផងដែរ។

ជាក់ស្តែង គេចាប់អារម្មណ៍បានថា​តាំងពីដើមមក គេកម្រឃើញ កញ្ញា សុខ ពិសី តែងខ្លួនលើស លេចលើលេចក្រោមនោះទេ ដែលជានិច្ចកាល នាងតែង លេងខ្លួនបែបយុវវ័យ គួរឲ្យស្រលាញ់ បែបឃ្យូតៗជាដើម មិនដែកឃើញ នាងបញ្ចេញភាពស៊ិចស៊ី ហួសហេតុពេកនោះទេ។

ដោយសារតែចំនុចនេះហើយ ក៏បានធ្វើឲ្យហ្វេនមានការ ចូលចិត្ត និងលើកតម្តើងនាងយ៉ាងខ្លាំង ដោយមិនយកភាពស៊ិចស៊ី ធ្វើជាត្រីមុខ ក្នុងការទាញយកភាពល្បីល្បាញ នៅក្នុងវិស័យសិល្បៈ​ តាំងពីនាងចូលសិល្បៈមកម្ល៉េះ៕

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T