Baifern សម្ងំនៅផ្ទះអផ្សុកខ្លាំងពេក ដល់ថ្នាក់ធ្វើបែបនេះដើម្បីកែអផ្សុក (មានវីដេអូ)

//s5.kh1.co/c4/c44367f303e417d39567fc6c54d9ef40948c60c2.jpg
នារី

 ០១-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Baifern ដែលកំពុងទទួលអារម្មណ៍អផ្សុកជាខ្លាំង រហូតដល់ថ្នាក់តារាស្រីរូបនេះនិយាយដាក់អំពូលភ្លើងម្នាក់ឯង។

ថៃ៖ តារាសម្ដែងថៃរូបស្រស់សោភាកំពុងពេញនិយម Baifern Phimchanok នៅខណៈពេលនេះ កំពុងសម្ងំស្នាក់នៅក្នុងផ្ទះមួយរយៈ ស្របពេលដែលថៃបានដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន ដើម្បី ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ និងបានសំណូមឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងកុំចេញក្រៅបើគ្មានការចាំបាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាធម្មតា ការសម្ងំនៅផ្ទះបែបនេះប្រាកដជាធ្វើឲ្យយើងម្នាក់ៗធុញថប់ និងអផ្សុកខ្លាំងណាស់ហើយ។ មិនខុសគ្នាពី Baifern ដែលកំពុងទទួលអារម្មណ៍អផ្សុកជាខ្លាំងដូចគ្នា រហូតដល់ថ្នាក់តារាស្រីរូបនេះនិយាយដាក់អំពូលភ្លើងម្នាក់ឯង ហើយថតវីដេអូបង្ហោះលើ Story ក្នុង Instagram ព្រមជាមួយនឹងសំណេរខ្លីមួយថា ៖នៅផ្ទះមិនអផ្សុក ព្រោះបាននិយាយជាមួយឯង (សំដៅលើអំពូលភ្លើង) ហើយក៏ល្អណាស់ដែរ ព្រោះនិយាយម្នាក់ឯងរហូតតាំងពីតូចមក។ បើមើលទៅតាមវីដេអូ អំពូលភ្លើងនោះមិនមែនជាប្រភេទអំពូលធម្មតាឡើយ តែវាជាប្រភេទអំពូលទំនើប អាចផ្លាស់ប្ដូរទៅតាមការបញ្ជារបស់ម្ចាស់បានទៀតផង៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម

https://s5.kh1.co/__image/w=650,h=504,q=100/a8/a89f7af83e6504e753db6099a467692311c14616.jpg
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Baifern Phimchanok
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T