បាត់មុខយូរ! ពេលនេះ ពូឃ្លាំង បញ្ចេញបទចម្រៀងថ្មី នៅតែពីរោះទាក់ចិត្តហ្វេនៗ (មានវីដេអូ)

//s5.kh1.co/a8/a8958eef2c2349e532c26e8ef71a6603e6c7ce5e.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីការផ្ដាច់ខ្លួនចេញឆ្ងាយ ពីសិល្បៈចម្រៀង អស់រយៈពេលជាយូរមកហើយ ថ្មីៗនេះតារាចម្រៀងរ៉េបរូបនេះ បានបញ្ចេញនូវបទចម្រៀងមួយបទ ដែលជាបទចាស់ យកមកច្រៀងម្ដងទៀត ជាចង្វាក់ រាំវង់ Hip Hop បានស្ដាប់ហើយពិតជាពីរោះ ទាំងសាច់ភ្លេង និងទឹកដមសម្លេងរបស់លោកផ្ទាល់តែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីរៀបការសាងគ្រួសារ ដែលពោរពេញដោយសុភមង្គល ជាមួយនឹងភរិយារូបស្រស់រួចមក តារាចម្រៀងរ៉េប ពូឃ្លាំង បានបាត់មុខឆ្ងាយពីវិស័យសិល្បៈ ដោយមិនសូវឃើញ បង្ហាញវត្តមានក្នុងកម្មវិធីនានាសោះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គេបែរជាសង្កេតឃើញថា ពូឃ្លាំង បានប្រើជីវិតឯកជន ជាមួយនឹងភរិយាជាទីស្រលាញ់ រស់នៅដោយស្ងប់ស្ងាត់ ជាពិសេសគេតែងឃើញលោក តែងនាំគ្រួសារធ្វើការដើរលេងទាំងក្នុងនិងក្រៅស្រុក ជាហូរហែរទៀតផង ។

យ៉ាងណាមិញ បន្ទាប់ពីការផ្ដាច់ខ្លួនចេញឆ្ងាយពីសិល្បៈចម្រៀង អស់រយៈពេលជាយូរ ស្រាប់តែកាលពីពេលថ្មីៗនេះ តារាចម្រៀងរ៉េបរូបនេះ បានធ្វើឲ្យទស្សនិកជន ក៏ដូចជាមិត្តអ្នកគាំទ្រ ដែលកំពុងមានការនឹករលឹកដល់លោក មានការភ្ញាក់ផ្អើល ជាមួយនឹងវត្តមានត្រឡប់មកវិញ ដែលតារារូបនេះបានបញ្ចេញបទចម្រៀងមួយបទ ដែលជាបទចាស់ យកមកច្រៀងម្ដងទៀត ជាចង្វាក់ រាំវង់ Hip Hop បានស្ដាប់ហើយពិតជាពីរោះ ទាំងសាច់ភ្លេង និងទឹកដមសម្លេងរបស់លោកផ្ទាល់តែម្ដង។

 ហើយតាមរយៈបទថ្មីរបស់លោកនេះដែរ បានធ្វើឲ្យមានការកោតសរសើរ អំពីទេពកោសល្យ សម្លេងរបស់លោក ពីហ្វេនៗជាច្រើនផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពូឃ្លាំងនិងភរិយា
ពូឃ្លាំងនិងភរិយា
ពូឃ្លាំងនិងភរិយា
ពូឃ្លាំងនិងភរិយា
ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង
បទចម្រៀងរបស់ ពូឃ្លាំង
ពូ ឃ្លាំង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T