សាំងធម្មតាចុះមកត្រឹមតម្លៃ ២,៣៥០រៀល​ ក្នុងមួយលីត្រ​ពីថ្ងៃ​០១ ដល់ ១៥ មេសា

//s5.kh1.co/65/6570a39b86b2ed31d180262f7ead955f23ccf37d.jpg
សង្គម

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្មបានចេញសេក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈ​

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្មបានចេញសេក្ដីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈ​នៅតាមស្ថានីយទាំងអស់ទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ​នៅកម្ពុជា ​ ក្រសួងពាណិជ្ជកម្មអះអាងថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ដ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ នឹងចុះមកត្រឹម ២,៣៥០ រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ២ ៤៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។

ខាងក្រោមនេះ ជាតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០៖

លិខិតពីក្រសួងពាណិជ្ជកម្ម
លិខិតពីក្រសួងពាណិជ្ជកម្ម
លិខិតពីក្រសួងពាណិជ្ជកម្ម
លិខិតពីក្រសួងពាណិជ្ជកម្ម
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T