ផ្ទុះសំណើច! ក្រោយឃើញ យាយយ៉យ ថតខុសច្រើនដង ដោយសារ ពាក្យអង់គ្លេសមួយឃ្លានេះ (មានវីដេអូ)

//s5.kh1.co/49/49766e9b60ac8f402ab38eac3469ded170b2e1fc.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មួយម៉ោងមុននេះ គណនីហ្វេសប៊ុក លោករតនៈពិសិដ្ឋ បានបង្ហោះពីសកម្មភាព ក្រៅឆាករបស់ លោក និងយាយ យ៉យ កំពុងថតក្នុងកម្មវិធីមួយ ហើយសកម្មភាពទាំងនោះ បង្ហាញឲ្យមហាជនជាច្រើនទប់សំណើចមិនជាប់។

ភ្នំពេញ៖ ជាការពិតណាស់ តារាកំប្លែងជើងចាស់ យាយ យ៉យ ជាតារាកំប្លែងម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ តារាកំប្លែងជើងចាស់រូបនេះកាន់តែ ទទួលបានការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ មិនថាចាស់ ឬ ក្មេងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យាយ យ៉យ តែងតែធ្វើឲ្យមហាជនមានស្នាមញញឹម និងសើចរាល់សកម្មភាព ពាក្យសម្ដីនៃការលេងកំប្លែងជាច្រើន។ ដោយក្នុងនោះ តារាជើងចាស់រូបនេះ មិនត្រឹមតែជាតារាកំប្លែងតែមួយមុខនោះទេ តែរូបគាត់ក៏មានជំនាញផ្សេងៗជាច្រើននៅក្នុងរង្វង់សិល្បៈទៀត។

ជាក់ស្ដែង មួយម៉ោងមុននេះ គណនីហ្វេសប៊ុក លោក រតនៈពិសិដ្ឋ បានបង្ហោះពីសកម្មភាពក្រៅឆាករបស់ លោក និង យាយ យ៉យ កំពុងថតក្នុងកម្មវិធីមួយ។ ដោយយើងបានឃើញសកម្មភាពនៅកម្នុងវីដេអូនោះ តារារូបនេះត្រូវបានអ្នកដឹកនាំកម្មវិធី ឲ្យនិយាយឃ្លាមួយជាភាសាអង់គ្លេស ក៏ប៉ុន្តែរូបគាត់មិនអាចនិយាយបាន រហូតត្រូវថតជាច្រើនដងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះតារារូបនេះ និយាយខុសជាច្រើនដង និងនិយាយច្រឡំ ធ្វើឲ្យមានការផ្ទុះសំណើចពេញឆាកតែម្តង ហើយសកម្មភាពទាំងនោះ បង្ហាញឲ្យអ្នកលេងហ្វេសប៊ុកទប់សំណើចមិនជាប់ ដោយាសារការនិយាយស្ដីរបស់តារាកំប្លែងជើងចាស់រូបនេះ៕

សូមទស្សនារូប និង វីដេអូភាពខាងក្រោម៖ 

យាយ យ៉យ
យាយ យ៉យ
យាយ យ៉យ
យាយ យ៉យ
យាយ យ៉យ
យាយ យ៉យ
យាយ យ៉យ
យាយ យ៉យ
យាយ យ៉យ និង រតនៈ ពិសិដ្ឋ
យាយ យ៉យ និង រតនៈ ពិសិដ្ឋ
យាយ យ៉យ និង រតនៈ ពិសិដ្ឋ
យាយ យ៉យ និង រតនៈ ពិសិដ្ឋ
យាយយ៉យរតនៈ​ ពិសិដ្ឋ
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T