Covid-19 កំពុងផ្ទុះ តារា២ដួងនេះ មិនមើលនឹងភ្នែក បរិច្ចាគប្រាក់ទាំងដុំៗ​ដល់មន្ទីរពេទ្យចំនួន...

//s5.kh1.co/48/48732d6ec63b6100f5f7dcf3e959085fd9e2b281.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាថៃស្រី​ប្រុស​ល្បីៗ​ជា​ច្រើនបាន​នាំ​គ្នា​បង្ហាញ​ក្តី​បារម្ភដល់​សុខទុក្ខក្រុមគ្រូពេទ្យនឹងអ្នក​ជំងឺCOVID-19 ដោយ​នាំ​គ្នា​បរិច្ចាគ​ថវិការ​ជួយ​។

ថៃ៖ ស្របពេល​ដែល​ ប្រទេសកំពុង​តែ ​ជួប​បញ្ហា​ តារាថៃ​ល្បី​ៗ​ទាំងនេះ មិន​មើល​នឹង​ភ្នែក​នោះទេ ដោយ​កាលពី​ពេលថ្មីៗនេះ ​តារាសម្តែងស្រី Taew Nattaphon និង​តារាសម្តែង​ប្រុស​ Nadech បាន​ប្រកាសបរិច្ចាគ​ ទឹក​ប្រាក់​រាប់លាន​បាត ជួយ​ដល់​ក្រុម​គ្រូពេទ្យ ​ក្នុងប្រទេស​ថៃ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ បើ​តាម​បណ្តាញ​សង្គម​ Instagram របស់​តារាស្រី Taew Nattaphon ​ទើប​តែ​បានបង្ហោះ​ពី​ការ​ប្រកាសបរិច្ចាគ​​ទឹក​ប្រាក់​ ចំនួន​៣លាន​បាត ដែល​ស្មើនឹង​៩១,៣៨៦ដុល្លារអាមេរិក​ ជួយ​ផ្គត់ផ្គង់​ដល់​មន្ទីរពេទ្យ​ចំនួន​១១ ក្នុង​ប្រទេស​ថៃ​ ដើម្បី​ប្រឆាំង​នឹង​វីរុស​ COVID-19។ ស្របពេល​នេះដែរ Nadech ក៏​បាន​ប្រកាស​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន២.៥លាន​បាត ដែល​ស្មើនឹង​៧៦,១០៣ ដុល្លារអាមេរិក​ ជួយ​ដល់​មន្ទីរពេទ្យ​ចំនួន​៦​ ក្នុង​ប្រទេស​ថៃ​ ដូច​គ្នា​ផងដែរ។

គួរបញ្ជាក់ផងដែរថា ថវិការដែល​Taew Nattaphon និង​Nadech បរិច្ចាគ​នេះ​គឺ​ ដើម្បីជួយ​ដ​ល់ ​ក្រុ​មគ្រូ​ពេ​ទ្យ​វេ​ជ្ជ​ប​ណ្ឌិ​ត​ និ​ង​ម​ន្ទីរ​ពេ​ទ្យ​ផ្សេ​ង​ៗ​គ្នា ដែល​កំពុង​តែ​ខ្វះខាតឧបករណ៍ និងគ្រឿងផ្គត់ផ្គង់ចាំបាច់​ ស្រប​ពេល​ដែល​ ករណី​ឆ្លង​នៃ​COVID-19 កំពុងតែ​កើនឡើង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​ថៃ នាពេលបច្ចុប្បន្ន​នេះផងដែរ៕​​

Nadech
Nadech
Nadech
Nadech
Nadech និង​អ្នក​ម្តាយ
Nadech និង​អ្នក​ម្តាយ
Taew Nattaphon
Taew Nattaphon
Taew Nattaphon
Taew Nattaphon
មន្ទីរពេទ្យ​ដែល​Tae Nattaphon បាន​ជួយ
មន្ទីរពេទ្យ​ដែល​Tae Nattaphon បាន​ជួយ
ទឹកប្រាក់​ដែលTae Nattaphon បាន​បរិច្ចាគ
ទឹកប្រាក់​ដែលTae Nattaphon បាន​បរិច្ចាគ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T