ចោរសម័យកូរ៉ូណា! មាសពេជ្រលែងលួចហើយ បែរជាលួចជែលលាងដៃទៅវិញ (មានវីដេអូ)

//s5.kh1.co/21/214861dd6bb489e40b2a62b548bc55a5e62c99ed.jpg
សង្គម

 ០១-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រឿងមិននឹកស្មានដល់មួយបានកើតឡើង ដោយមានបុរសមិនស្គាល់អត្ដសញ្ញាណម្នាក់ បានចូលទៅលួចជែលលាងដៃដល់ក្នុងមន្ទីរពេទ្យ Northampton ខណៈវីរុសប្រភេទថ្មីកូវីដ-១៩ កំពុងរាតត្បាត។

អង់គ្លេស៖ រឿងមិននឹកស្មានដល់មួយបានកើតឡើង ដោយមានបុរសមិនស្គាល់អត្ដសញ្ញាណម្នាក់ បានចូលទៅលួចជែលលាងដៃដល់ក្នុងមន្ទីរពេទ្យ Northampton ខណៈវីរុសប្រភេទថ្មីកូវីដ-១៩ កំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើងកាលពីខែមីនាកន្លងទៅ នៅវេលាម៉ោង និង ៤៥ នាទីល្ងាច ក្រោយរយៈពេលបួនថ្ងៃ បន្ទាប់ពីប្រទេសអង់គ្លេសមានអ្នកស្លាប់ដោយសារវីរុសថ្មីនេះជាលើកដំបូង។ ហើយករណីនេះ ត្រូវថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ ដែលឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា មុនពេលធ្វើសកម្មភាព ជននោះបានដើរនៅត្រង់ចំណុចទីតាំងចំនួនពីរត្រឡប់ ដើម្បីរកមើលក្រែងមានសន្ដិសុខ ឬ បុគ្គលិកពេទ្យនៅទីនោះ។ បន្ទាប់មករូបគេក៏ដើរចូលទៅជិតរួចលួចយកជែលលាងដៃដែលដាក់ជាប់នឹងជញ្ជាំង ហើយដើរចេញបាត់ស្រមោលតែម្ដង។

ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសបាននិយាយថា ជញ្ជាំងត្រង់កន្លែងដាក់ជែលលាងដៃនោះ ត្រូវបានខូចខាត។ ក្នុងនោះដែរ ប៉ូលិសបានស្នើឲ្យមានការត្រួតពិនិត្យលើរូបភាពដែលថតបានដោយកាមេរ៉ាសុវត្ថិភាព ក្រែង.លមាននរណាស្គាល់អត្ដសញ្ញាណជនបង្កនោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពជនបង្ក
សកម្មភាពជនបង្ក
សកម្មភាពជនបង្ក
សកម្មភាពជនបង្ក
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T