មកដឹងពីផលិតកម្ម Big Hit ចេញផ្សាយរបាយការណ៍ ពីប្រាក់ចំណូលរបស់ខ្លួន

//s5.kh1.co/1e/1e7911eec23e9b9893b2d8202559ce90b61a23d6.jpeg
នារី

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផលិតកម្ម Big Hit បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៩ របស់ខ្លួនដែលបង្ហាញពីប្រាក់ចំណូលនិងប្រាក់ចំណេញរាប់ចាប់ពីដើមឆ្នាំ ២០១៨។

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនផលិតកម្ម Big Hit បានបង្កើតប្រាក់ចំណូលសរុបចំនួន ៥៨៧,២ ពាន់លានវ៉ុន (៤៨០.០២៦.៧៨០ ដុល្លារ) ដែលបានមកពីការលក់អាល់ប៊ុមរបស់សិល្បករជាង ៦ លានច្បាប់ដែលរាប់បញ្ចូលទាំងជាង ៣.៧២ លានច្បាប់នៃអាល់ប៊ុមរបស់ BTS‘ MAP OF THE SOUL : PERSONA។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួននេះក៏ត្រូវបានបង្កើនដោយប្រាក់ចំណូលពីការប្រគំតន្រ្តីទេសចរណ៍ពិភពលោករបស់ BTS និងត្រូវបានជួយដោយការចាប់ផ្តើមដំបូងនៃជោគជ័យរបស់ក្រុម TXT។ ផលិតកម្ម Big Hit បានឃើញ ថាមានការកើនឡើងយ៉ាងខ្លាំងនៃការលក់ពីទីផ្សារអាមេរិកខាងជើង។ ប្រាក់ចំណូលរបស់ពួកគេកើនឡើង ៩៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។

ក្រុម BTS និង TXT របស់ Big Hit
ក្រុម BTS និង TXT របស់ Big Hit

បើនិយាយពីប្រាក់ចំណេញដែលជាចំនួនទឹកប្រាក់ដែលក្រុមហ៊ុនផលិតកម្ម Big Hit រកបានបន្ទាប់ពីបានចំណាយរាល់ការចំណាយរបស់ពួកគេ ដូចជានិយោជិតអគារ និងថ្លៃផលិតកម្មក្រុមហ៊ុនបានទាញ យកប្រាក់ចំណេញ ៩៨,៧ ពាន់លានវ៉ុន (៨០ ៦៨៥ ៧០០ដុល្លារ)។ នេះជាការកើនឡើង ២៤%  បើធៀបនឹងឆ្នាំ ២០១៨៕

ក្រុម GFRIEND របស់ Big Hit
ក្រុម GFRIEND របស់ Big Hit
BTS
BTS
TXT
TXT
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T