ពិតជាល្អលើសពីទូទឹកកក! បច្ចេកវិទ្យា Samsung Twin Cooling PlusTM ជាជម្រើសដ៏វៃឆ្លាតបំផុតសម្រាប់ជីវិតដ៏ស៊ីវីល័យ និងគ្រួសារសម័យថ្មី!

//s5.kh1.co/ec/ec65d7b3e00aae7a5df52074ea51b4d476679b50.jpg
បច្ចេកវិទ្យា

 ៣១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទូទឹកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត។

ភ្នំពេញ៖ ដោយសារតែមមាញឹកជាមួយនឹងការងារសំខាន់ប្រចាំថ្ងៃ ទើបទៅផ្សារម្តងៗទិញតែបន្លែផ្លែឈើ ត្រីសាច់ និងភេសជ្ជៈណាដែលល្អ និងមានរសជាតិឆ្ងាញ់ ដើម្បីសុខភាព ប៉ុន្តែទាំងអស់គ្នាត្រូវប្រាកដថាមានទូទឹកកកដែលល្អ និងវៃឆ្លាតបំផុតក្នុងការថែរក្សាភាពស្រស់ និងរសជាតិបានរហូតដល់ 72% ព្រមទាំងជួយសន្សំសំចៃថាមពលខ្ពស់នៅក្នុងផ្ទះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯនាយនៅជិតបង្កើយ! សូមណែនាំទូទឹកកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មីដែលមានភាពកាន់តែទំនើប ជួយសន្សំសំចៃថាមពលបានកាន់តែខ្ពស់បំផុត ប្រើបានយូរ មានមុខងារវៃឆ្លាតច្រើនសម្រាប់ជ្រើសរើសដូចជា មិនធ្វើឱ្យមានការឆ្លងក្លិនដោយមានប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators) បានយ៉ាងល្អបំផុត។ ហេតុផលខាងក្រោមនេះ គឺជាចំណុចពិសេសដែលអាចផ្លាស់ប្តូរនូវបែបផែននៃការរស់នៅឱ្យមានភាពកាន់តែទំនើប និងប្រសើរឡើង។

  ទូទឹកកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មី  
  ទូទឹកកក សាមសុង ជាមួយនឹងបច្ចេកវិទ្យា Twin Cooling Plus ថ្មី  

មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃបំផុតក្នុងការបំប្លែងភាពត្រជាក់ដែលអាចឱ្យលោកអ្នកអាចផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេ ដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយផងដែរជាមួយនឹងមុខងារ Smart Conversion ដូច្នេះលោកអ្នកអាចកំណត់ការប្រើប្រាស់ទូទឹកកករបស់អ្នកបាន 5 មុខងារផ្សេងៗគ្នាដូចជា៖

* Freezer and Fridge Mode 
គឺជាមុខងារបំលែងដ៏វៃឆ្លាតដែលជាលក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះក្នុងការបំលែងកន្លែងកកឱ្យទៅជាត្រជាក់ធម្មតាដោយគ្រាន់តែចុចទៅលើប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះមានភាពងាយស្រួលនៅពេលដែលអ្នកត្រូវការកន្លែងបន្ថែម ដើម្បីដាក់អាហារឱ្យបានច្រើននៅក្នុងឱកាសពិសេសជួបជុំណាមួយ។ វាបំពាក់ដោយមុខងារច្រើនយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការរបស់លោកអ្នក។

* Energy Saving Mode 
បិទផ្នែកកកនៅខាងលើទុកផ្នែកក្លាសេត្រជាក់ខាងក្រោម ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិចកាត់បន្ថយកម្រិតសំឡេងរំខាន និងធានាលើដំណើរការបានយូរអង្វែង។

* Vacation Mode
បិទផ្នែកត្រជាក់ខាងក្រោម និងទុកផ្នែកក្លាសេកកខាងលើដែលមុខងារនេះ គឺជួយឱ្យការក្លាសេសាច់របស់អ្នកបានយូរខណៈដែលលោកអ្នកមិននៅផ្ទះមួយរយៈពេល។

* Fridge Max Mode
ក្លាសេត្រជាក់ខាងលើ និងក្រោមក្នុងពេលតែមួយព្រមគ្នា លោកអ្នកគ្រាន់តែចុចទៅលើប៊ូតុងមួយនោះទូទឹកកកនេះនឹងធ្វើការចែកចាយខ្យល់ត្រជាក់បានលឿន ឬត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឱ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ញ្ញាតិមិត្ត ឬភ្ញៀវដែលមកលេងផ្ទះរបស់លោកអ្នកដោយមិនបានប្រាប់មុនបានទាន់ចិត្តយ៉ាងអស្ចារ្យ។

* Mini Mode

បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ ក្នុងករណីដែលលោកអ្នកគ្រាន់តែចង់ប្រើតែផ្នែកខាងលើ ដើម្បីធ្វើជាកន្លែងក្លាសេត្រជាក់ធម្មតា។

ប្រញាប់ឡើង! លុយមិនអាចទិញសុខភាពរបស់លោកអ្នកបានទេ ប៉ុន្តែការសម្រេចចិត្តក្នុងការជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™ គឺពិតជាអាចធ្វើឱ្យសុខភាពរបស់អ្នក និងការរស់នៅរបស់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារទាំងមូលប្រកបដោយសុខុមាលភាព និងភាពងាយស្រួលបំផុត។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចរកជាវទូទឹកកក Samsung Twin Cooling Plus™ បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬក៏បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T