អបអរសាទរចំពោះអតិថិជនឈ្នះរង្វាន់សប្តាហ៍ទី២ ពីកម្មវិធី «មហាប្រូម៉ូសិនឆ្នាំថ្មីប្រពៃណីជាតិពីសាមសុង» !

//s5.kh1.co/d7/d7100283a23108ce0e001d94c28c19dd63417fcd.jpg
សង្គម

 ៣១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី១ ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី ២ ក៏ត្រូវបានបង្ហាញមុខដែរ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ២០២០​ មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។

ភ្នំពេញ៖ សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី១ ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី ២ ក៏ត្រូវបានបង្ហាញមុខដែរ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញា មាន សូនីតា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សម្រាប់សប្តាហ៍នេះ ។ រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ២០២០​ មួយគ្រឿងត្រូវបានទៅឈ្មោះ Nakhan SereyRatha មកពីរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា មាន សូនីតា ដែលជាតារាតំណាងផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញជាកិត្តិយសចូលរួម ក្នុងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះ ក៏ដូចជាធ្វើការប្រគល់រង្វាន់ដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់ កាលពីសប្តាហ៍ទី១ផងដែរ។

កញ្ញាបានថ្លែងនូវចំណាប់អារម្មណ៍ថា៖

«ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូន និងបានជាវស្មាតហ្វូន សាមសុង Galaxy A10s A20s និង A30s សម្រាប់សប្តាហ៍ទី២ នេះ។ ឆ្លៀតក្នុងឱកាសដ៏រំភើបនេះ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រក៏ដូចជា អតិថិជនទាំងអស់ដែលបានជឿជាក់ ស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមក។ ជាចុងក្រោយសូមជូនពរឱ្យអតិថិជន ដែលពុំទាន់បានឈ្នះក្នុងសប្តាហ៍នេះ ឱ្យមានសំណាងឈ្នះទាំងអស់គ្នានៅសប្តាហ៍បន្តបន្ទាប់ទៀត»។

សម្តីកញ្ញា មាន សូនីតា
កម្មវិធីចាប់រង្វាន់
កម្មវិធីចាប់រង្វាន់

សូមបញ្ជាក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង ១០:០០-១២:០០ ថ្ងៃត្រង់។ កម្មវិធីដ៏រំភើបអស្ចារ្យនេះ នឹងផ្តល់ជូន​មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

- ម៉ូតូ Honda ZOOMER X 2020 សរុប ៤ គ្រឿង

- នាឡិកា Galaxy Watch Active2 សរុប ៨ គ្រឿង

- ទូរស័ព្ទដៃ Galaxy A30s សរុប ១២ គ្រឿង

- ទូរទស្សន៍ Samsung 32 អ៊ីញ សរុប ១៦ គ្រឿង

ខាងក្រោមនេះ គឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី២៖​

ឈ្នោះអតិថិជនដែលឈ្នះរង្វាន់
ឈ្នោះអតិថិជនដែលឈ្នះរង្វាន់

ប្រញាប់ឡើងណា៎ លាភសំណាងមើលមិនឃើញទេ អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកក៏ថាបាន។ សម្រាប់អតិថិជនដែលពុំទាន់បានទិញ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតកំពុងរង់ចាំអ្នក។ សូមឱ្យសំណាងល្អទាំងអស់គ្នាណា៎៕

ប​ញ្ជាក់៖ ការចាប់រង្វាន់លើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី០៥ មេសា ២០២០។

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32

កម្មវិធីចាប់រង្វាន់
កម្មវិធីចាប់រង្វាន់
កម្មវិធីចាប់រង្វាន់
កម្មវិធីចាប់រង្វាន់
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T