១៥​ ចំណុចដែលធ្វើឲ្យ Ranger Raptor ក្លាយជា Pickup Off-road លេចធ្លោលើសគេ!

//s5.kh1.co/57/573d690271d8139ad47cfb525d18550d0a17e0db.jpg
បច្ចេកវិទ្យា

 ៣០-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

Ford Ranger Raptor​ 2020 ជាប្រភេទ​រថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជាជាផ្លូវការនាពេលថ្មីៗនេះ។

ភ្នំពេញ៖ Ford Ranger Raptor​ 2020 ជាប្រភេទ​រថយន្ត Pickup Off-road Performance ម៉ូដែលថ្មីដែលទើបនឹងមកដល់ប្រទេសកម្ពុជាជាផ្លូវការនាពេលថ្មីៗនេះផងដែរ។ រថយន្តនេះទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីសំណាក់អតិថិជនដែលនិយមប្រើរថយន្ត Pickup ចាប់តាំងពីថ្ងៃមានវត្តមាននៅលើទីផ្សារដំបូងម្ល៉េះ នេះដោយសារ Ford Ranger Raptor មានលក្ខណៈស្រដៀងទៅនឹង Ford F-150 Raptor ព្រោះវាបានបង្កើតឡើងដោយបានរួមបញ្ចូលជាមួយនឹង DNA របស់ Ford Performance ធ្វើឲ្យរថយន្តមានលក្ខណៈខុសពីរថយន្ត Pickup ធន់កណ្ដាលទូទៅ ហើយសម្រាប់អតិថិជនដែលចូលចិត្តបើកបរលើផ្លូវប្រភេទ Off-road វិញ គឺសក្ដិសមឥតខ្ចោះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

Ford Ranger Raptor បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើនរួមមាន៖

1. ម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L មានកម្លាំងសេស 213PS និងកម្លាំង Torque 500Nm ខ្លាំងជាម៉ាស៊ីនធម្មតា និងសន្សំសំចៃប្រេងទៀតផង

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

2. ប្រអប់លេខថ្មី 10 លេខ ជំនួយដល់ការដាក់លេខមានភាពរលូន និងងាយស្រួល

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

3. ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹងបូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំង មិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

4. ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធ Baja Mode (Terrain Management System with Baja Mode)
- ស្ថានភាពផ្លូវធម្មតា (Normal mode)​​ ផ្ដល់ផាសុកភាព មិនស៊ីប្រេង ងាយស្រួលក្នុងការបើកបរ​
- ការបើកបរបែបស្ព័រ (sport mode)​ ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន​
- ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល
- ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់
- ផ្លូវថ្ម (Rock mode) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម
- ​Baja Mode ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road 

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

- អាចចុះទឹកបានដល់ទៅ 850 mm ឯណោះ

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

5. Ranger Raptor ក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ 3 ជម្រើសឲអ្នកជ្រើសរើស 
- 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គតិចតួច
- 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road
- 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ពេលបើកបរនៅលើផ្លូវដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

6. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking)

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

7. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System)

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

8. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

រថយន្ត Ford Ranger Raptor​ 2020
រថយន្ត Ford Ranger Raptor​ 2020

9. ប្រព័ន្ធបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រសោរ (Smart Key)
10. បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី​ និងការកំសាន្តនានា
11. កាមេរ៉ាក្រោយជំនួយចូលចត
12. ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល (Electronic Stability Program)
13. ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)
14. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
15. ប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control)៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T