ដុកទ័រសង្ហា ហូរទឹកភ្នែក ពេលក្មេងស្រីម្នាក់ធ្វើបែបនេះ ក្រោយសង្គ្រោះអ្នកឆ្លងជំងឺCovid-19 រាប់សិបនាក់ មិនគិតពីខ្លួនឯង

//s5.kh1.co/c2/c21f4bc826fcc1dade89a39dd1bf00fa74963452.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Alex George ហូរទឹកភ្នែកនៅពេលដែល ក្មេងស្រីម្នាក់ជូនកាដូនិង អរគុណដែលសង្រ្គោះអ្នកជំងឺជាច្រើនពីជំងឺកូវីដ១៩ ដោយមិនគិតពីសុវត្ថិភាពខ្លួនឯងនេះហើយ ទើបមានក្មេងស្រីម្នាក់ ដែលមើលឃើញពីការលំបាករបស់ដុកទ័រវ័យក្មេងនេះ ក៏នាងបានជូនកាដូមួយទៅគាត់។

អាមេរិក៖ ជំងឺកូវីដ-១៩ ជាជំងឺប្រភេទផ្លូវដង្ហើមមួយ ដែលទើបតែមានវត្តមាននៅក្នុងសង្គមបច្ចុប្បន្នដែលបានសម្លាប់មនុស្សមិនតិចឡើយ។ ជាការពិតណាស់ ដោយវីរុសមានភាពងាយស្រួលក្នុងចម្លង ទើបប្រទេសជាច្រើនក្នុងពិភពកំពុងស្ថិតក្នុងការប្រកាសអាសន្ន ដោយសារតែមានអ្នកជំងឺច្រើនខ្លាំងពេក ធ្វើឲ្យក្រូមគ្រូពេទ្យមិនអាចព្យាបាលអ្នកជំងឺទាន់ពេលវេលាបានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង អតីតតារាប្រុសនៅកោះ Love Island ដែលមានឈ្មោះថា​ Alex George ដែលបច្ចុប្បន្នគឺជាដុកទ័រមួយរូបដែលកំពុងមមាញឹក ដុតដៃដុតជើងស្ទើរតែគ្មានពេលសម្រាក ព្យាបាលជួយសង្គ្រោះអ្នកជំងឺពីវីរុសកូរ៉ូណាដោយមិនបានគិតពីខ្លួនឯងនោះទេ។

ដោយសារការខិតខំប្រឹង ដោយមិនគិតពីសុវត្ថិភាពខ្លួនឯងនេះហើយ ទើបមានក្មេងស្រីម្នាក់ ដែលមើលឃើញពីការលំបាករបស់ដុកទ័រវ័យក្មេងនេះ ក៏រូបគេបានជូនកាដូមួយដែលមិនមានតម្លៃអ្វីឡើយ  គ្រាន់តែជាគំនូរនៅលើក្រដាសមួយសន្លឹកដោយសារចង់ថ្លែងអំណរគុណដល់ដុកទ័រមួយនេះ គំនូរមួយនេះវាប្រាកដជាគ្មានតម្លៃអ្វីឡើយ ប៉ុន្តែវាអាចធ្វើឲ្យដុកទ័ររូបនេះ រំជួលចិត្តរហូតស្រក់ទឹកភ្នែកបាន។

គ្រាន់តែឃើញរូបគំនូរនេះភ្លាមដុកទ័រ Alex George ទប់ទឹកភ្នែកមិនចង់ជាប់ឡើយ គាត់ថែមទាំងនិយាយទៀតថា៖

ខ្ញុំនិយាយមិនចេញទេ​ ខ្ញុំស្រែកយំស្ទើរដូចកូនក្មេងទៅហើយ វាពិតជាស្រស់ស្អាតណាស់ អរគុណខ្លាំងណាស់ Emma
ទោះបីជាវីរុសកូរ៉ូណាមានសាហាវយ៉ាងណាក៏ដោយ ពួកយើងនឹងបង្ហាញជំហរដ៏រឹងមាំ យើងនៅទីនេះជាមួយគ្នា។

  ដុកទ័រ Alex George

ក្រោយពីឃើញបែបនេះហើយ មនុស្សជាច្រើនបានសម្តែងក្តីគោរពដល់ ដុកទ័រ Alex Georgeនិង ក្មេងស្រី Emma ដែលបានជួយលើទឹកចិត្តដល់គាត់តាមរយៈគំនូរដែលគូរដោយដៃផ្ទាល់ ទោះបីជាវាគ្មានតម្លៃពិតមែន ប្រសិនបើយើងគិតពីតម្លៃនៃទឹកចិត្តវិញ គឺវាមានច្រើនមហាសាលជាងលុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅទៀត៕

សូមចូលមើលរូបខាងក្រោម៖

Alex George
Alex George
Alex George
Alex George
Alex George
Alex George
គំនូរដែលគូរដោយក្មេងស្រី Emma
គំនូរដែលគូរដោយក្មេងស្រី Emma
Alex George
Alex George
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T