បន្ទាប់ពីបានសម្រាកព្យាលបាលវីរុស Covid-19 អស់រយះពេល ១០ថ្ងៃមកនេះ ពិធីករ និងជាតារាសម្តែងល្បីរបស់ថៃ លោក Matthew Dean បានបង្ហោះសារលើបណ្តាញសង្គមរបស់ខ្លួនដើម្បីធ្វើការ Update ពីអាការៈរបស់ខ្លួននៅពេលនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសារនោះគឺបង្ហាញពីរូបភាពពីរនាក់ភរិយារបស់ខ្លួន អមជាមួយពាក្យរ៉ាយរ៉ាប់ពីអាការៈធូរស្រាល បន្ទាប់ពីបានសម្រាកព្យាបាលជាមួយក្រុមគ្រូពេទ្យថៃអស់រយៈពេល១០ថ្ងៃ និងរងចាំលទ្ធផលធ្វើតេស្តសារជាថ្មីពីក្រុមគ្រូពេទ្យ ។
ក្នុងសារនោះមានខ្លឹមសារដូចតទៅនេះថា ៖
គ្រាន់តែចង់ Update អំពីស្ថានភាពរបស់ពួកយើងនៅពេលនេះ ។ ពួកយើងមានភាពរឹងមាំ ។ អរគុណសម្រាប់ការគាំទ្រ ក៏ដូចជាការជូនពររបស់អ្នកទាំងអស់គ្នា រាងកាយរបស់ពួកយើងមានភាពល្អប្រសើរ ហើយក៏រឹងមាំដែរ ។ ថ្ងៃនេះជាថ្ងៃចុងក្រោយចុងក្រោយដែលយើងលេបថ្នាំគ្រប់១០ថ្ងៃ ថ្នាំមានភាពប្រតិកម្មខ្លះ តែមិនធំដុំទេសម្រាប់ពួកយើង ។ យើងកំពុងតែបន្តររងចាំការឆ្លុះមើលសួតម្តងទៀតដើម្បីឲ្យប្រាកដ ហើយអ្វីដែលយើងសង្ឃឹមនោះគឺលទ្ធផលការធ្វើតេស្តរបស់យើងនឹងត្រលប់មកអវិជ្ជមានវិញ ២ដងជាប់គ្នា ។ លទ្ធផលធ្វើតេស្តកាលពីយប់មិញនៅតែបង្ហាញថាវិជ្ជមាន មានន័យថាវីរុសនៅតែមាននៅក្នុងខ្លួនរបស់ពួកយើង ប៉ុន្តែមិនដឹងទេថាវីរុសនោះវានៅមានសកម្មភាពក្នុងខ្លួនរឺអត់ ប៉ុន្តែមិនអីទេ ពួកយើងរស់នៅជាមួយគ្នាមិនមែនឯកោទេ គិតពីកូន ២ នាក់ និងការលើកទឹកចិត្តពីមិត្តភក្តិ បងប្អូន ប្រុសស្រីនៅទូទាំងប្រទេស ដែលផ្តល់ឱ្យយើងនូវកម្លាំងចិត្តពិតប្រាកដជារៀងរាល់ថ្ងៃ។ ពេលខ្ញុំស្នាក់នៅទីនេះ ខ្ញុំបានឃើញការងាររបស់ក្រុមគ្រូពេទ្យ និងថែទាំជិតស្និទ្ធណាស់ ពួកគេស្រឡាញ់ការងាររបស់ពួកគេហើយលះបង់ច្រើនមែនទែន ដើម្បីថែរក្សាសុខភាពរបស់ប្រជាជនថៃទាំងអស់ សូមជួយពួកគេផង ដោយគ្រាន់តែស្នាក់នៅផ្ទះ ក្នុងអំឡុងពេលនេះ ជាពិសេសក្មេងៗជំទង់ដែលងាយនឹងធុញទ្រាន់ កុំគិតខ្លីគ្រាន់តែចង់ចេញក្រៅដើម្បីជួបមិត្តភក្តិ។ វាអាចប៉ះពាល់ដល់គ្រួសារយើង តស៊ូទាំងអស់គ្នាយើងនឹងឆ្លងផុតជាមួយគ្នា” ។











