ទើបតែកម្ទេចផ្ទះចាស់ចោល! ពេលនេះ Song JoongKi ជះលុយទិញផ្ទះថ្មីនៅហាវ៉ៃ ទុកគ្រាន់លំហែកាយ

//s5.kh1.co/af/afc11d52f5be2866cd9a1352d48f7a03f2236d00.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទើបតែបែកធ្លាយដំណឹងថា ​Song Joong Ki ឲ្យគេវាយកម្ទេចផ្ទះអាពាហ៍អាពិពាហ៍ចាស់ ជាមួយអតីតភរិយាចោល ដើម្បីសាងសង់ជាថ្មី ពេលនេះលោកស្រាប់តែ​ជះលុយរាប់លាន​ទិញ​ ផ្ទះប្រណីតថ្មី នៅ​អាមេរិក​ធ្វើមិន​ដឹង។

កូរ៉េ​ខាងត្បូង ៖ កាលពី​ពេលថ្មីៗនេះ ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sports Chosun នៅថ្ងៃទី​២៧ ខែ​មីនា​នេះ បាន​ឲ្យ​ដឹងថា​ ​តារាសម្តែង​ Song Joong Ki បាន​លួច​ទៅទិញ​ខុន​ដូដ៏​ប្រណិត​មួយស្ងាត់ៗ ​​មាន​តម្លៃរហូត​ដល់ទៅជាង​ ២.៨លានដុល្លារ ដែលមាន​ទីតាំង​ស្ថិត​នៅឯ ​កោះ​ហាវ៉ៃ ក្បែរ​ឆ្នេរ​ Ala Moana ​ដ៏ស្រស់ស្អាតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជំនាញ​ម្នាក់ ​ដែល​មកពី​កោះ​ហាវ៉ៃ​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ៖ 

 Song JoongKi បាន​ទៅ​ទិញ​ខុនដូមួយ​ ដែល​មាន​តម្លែ​ជាង​ ២.៨លាន​ដុល្លារអាមេរិក តាំងពី​ខែ​ធ្នូ ​ឆ្នាំមុន​មកម្ល៉េះ។ ហើយ​ការ​ទិញ​នេះ​គឺ ​ទុកសម្រាប់​ពេលតារា​​ប្រុស​រូប​នេះ ទៅលំហែ​ទីនោះ​ម្តង​ម្កាល​ ក្នុង​ពេល​​វិស្សមកាល​តែ​ប៉ុណ្ណោះ​​។  

ប្រភព​ព័ត៌មាន​

យ៉ាង​ណាមិញ​ កាលពី​ពេល​ថ្មី​ៗនេះ ​​Song JoongKi ក៏ទើប​តែ​ត្រលប់មក​​ប្រទេស​កូរ៉េវិញ បន្ទាប់​ពី​ខ្សែ​ភាពយន្ត​ថ្មី​ របស់ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា Bogota នៅ​ប្រទេស​កូឡុំ​បៀ ​ត្រូវ​បាន​ផ្អាកដំណើរការ​ថត​ ដោយ​សារ​តែការ​រីករាលដាលខ្លាំង​នៃ​ជំងឺកូរ៉ូណា។

ហើយ​បច្ចុប្បន្ន​​ តារាប្រុសរូប​នេះ ​ក៏​កំពុង​តែ​ស្ថិតនៅ​ក្រោម ការឃ្លាំមើល​ពីគ្រូពេទ្យជំនាញ ដោយលោកកំពុងតែស្នាក់នៅដាច់ដោយឡែក ​​​រយៈពេល​ ១៤ថ្ងៃ​នៅឡើយ៕

ទស្សនារូបភាពខាងក្រោម ៖

Song JoongKi
Song JoongKi
Song JoongKi
Song JoongKi
Song JoongKi
Song JoongKi
Song JoongKi
Song JoongKi
Song JoongKi
Song JoongKi
ទីតាំងផ្ទះ​ថ្មីរបស់ Song JoongKi
ទីតាំងផ្ទះ​ថ្មីរបស់ Song JoongKi
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T