ក្រសួងសុខាភិបាល រកឃើញ ០២ករណីថ្មី មានកូវីដ ១៩ និងអ្នក​សះស្បើយ ០១នាក់ ត្រឹមយប់ ២៦ មីនា​

//s5.kh1.co/ef/ef143c7c9b7a34b95ce99f1aa149e56c17213b9e.jpg
សង្គម

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាល នាយប់ថ្ងៃទី២៦ ខែមីនានេះ បានចេញសេចក្តីជូនព័ត៌មានស្តីពី ការរកឃើញ ០២ករណីថ្មី ជាបុរសជនជាតិឥណ្ឌូនេស៊ី វិជ្ជមានវីរុសកូវីដ ១៩

ក្រសួងសុខាភិបាល នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះបានចេញសេចក្តីជូនព័ត៌មានស្តីពី ការរកឃើញ ០២ករណីថ្មី ជាបុរសជនជាតិឥណ្ឌូនេស៊ី វិជ្ជមានវីរុសកូវីដ ១៩ ហើយមានអ្នកជាសះស្បើយចំនួន ០១នាក់ បន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ករណីថ្មីនេះរួមមាន បុរសជនស៊ុយអែត អាយុ ៣៤ឆ្នាំ ដែលត្រូវបានដាក់ឱ្យនៅព្យាបាលក្នុងមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត តែមុនចេញលទ្ធផល​បុគ្គលនេះបានចេញពីកម្បុជាទៅហើយ។ និងបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ៤១ឆ្នាំ និង៤៤ឆ្នាំម្នាក់ទៀត ដែលត្រូវបានដាក់ឱ្យនៅ​ព្យាបាល​ក្នុងមន្ទីរពេទ្យ​ខេត្តសៀមរាប។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៧ មីនា កម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន៩៨ករណី ក្នុងនោះផងដែរ​ក៏ឃើញ​មាន​អ្នកជាសះស្បើយចំនួន ១១នាក់ រួមមានជនជាតិចិន ០១នាក់ ជនជាតិអង់គ្លេស ០១នាក់ និងជនជាតិខ្មែរ ០៩នាក់៕

https://s5.kh1.co/__image/w=650,h=921,q=100/46/4676ee253f486ce9372c493e9c1cfcf070ea2512.jpg
https://s5.kh1.co/__image/w=650,h=921,q=100/1f/1f0381fc322b2f86f376f5337a7afb5c147ac8e3.jpg

សរុបករណីវិជ្ជមានជំងឺកូវីដ ១៩ គិតត្រឹមម៉ោង ២០និង០០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះកើនឡើងដល់ ៩៨ករណី (ស្រី ២៥នាក់ ប្រុស ៧៣នាក់) នៅទូទាំងប្រទេសកម្ពុជា។

https://s5.kh1.co/__image/w=650,h=457,q=100/7f/7f6718efa0f39a40f56119764f41a08d9b2254b9.jpg
https://s5.kh1.co/__image/w=650,h=458,q=100/7e/7eb788d3cf8e507c3af24a8cce31c487b475d992.jpg
https://s5.kh1.co/__image/w=650,h=460,q=100/43/43e48d3e59af2d758a3be2bea8abc8b7ab15e5a5.jpg
https://s5.kh1.co/__image/w=650,h=458,q=100/2b/2b30509f78d29bda6c437741765d2929bd9711b6.jpg
https://s5.kh1.co/__image/w=650,h=458,q=100/3f/3f209393dd772916614e09d470872b9a83614490.jpg
https://s5.kh1.co/__image/w=650,h=457,q=100/3d/3dc164feedc24931d1384ac6b7bbe2fc334f15f4.jpg


Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T