ប៉ារីស៖ មន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសបារាំងបាននិយាយថា អ្នកជំងឺកូវីត-១៩ ចំនួន ៣៦៥ នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យតួលេខអ្នកស្លាប់បានកើនឡើងសរុប ១,៦៩៦ នាក់។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន France24 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានទីភ្នាក់ងារសុខភាពលោក Jérôme Salomon បានប្រាប់អ្នកយកព័ត៌មានថា៖
ចំនួនអ្នកឆ្លងជំងឺកូវីត-១៩ នៅប្រទេសបារាំងបានកើនឡើងដល់ ២៩,១៥៥ នាក់ ដែលតួលេខនេះបានឡើងប្រមាណ ១៦% ក្នុងរយៈពេល ២៤ ម៉ោង។ ដោយឡែក អ្នកជំងឺកូវីត-១៩ ចំនួន ៣,៣៧៥ នាក់ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបានកើនឡើង ១៩ ភាគរយបើប្រៀបធៀបទៅនឹងថ្ងៃពុធ៕

គួរជម្រាបផងដែរថា របាយការណ៍របស់រដ្ឋាភិបាលប្រចាំថ្ងៃស្តីពីចំនួនអ្នកស្លាប់ដោយជំងឺកូវីត-១៩ នេះ គឺរាប់តែនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរបាននិយាយថា ពួកគេនឹងប្រមូលទិន្នន័យអ្នកជំងឺកូវីត-១៩ ដែលបានស្លាប់នៅតាមមជ្ឈមណ្ឌលផ្សេងៗទៀត ដូច្នេះចំនួនអ្នកស្លាប់សរុបអាចនឹងកើនឡើងខ្ពស់៕
