ក្រុមហ៊ុន Huawei មានវិធានការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺរាតត្បាតនៅក្នុងប្រទេសចិន និងកម្ពុជា!

//s5.kh1.co/2f/2f27127cc6bc1dce9f971d03cf2474cfd6a82c94.jpg
សង្គម

 ២៦-មីនា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ក្រុមហ៊ុន Huawei បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍ ដើម្បីផ្តល់សេវាបណ្តាញអ៊ីនធើណែតឥតខ្សែ​ 5G និងបង្កើតបណ្តាញសម្រាប់ទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ សម្រាប់មន្ទីរពេទ្យ Huo Shen Shan ។ ដើម្បីបំពេញតម្រូវការនៅក្នុងមន្ទីរពេទ្យ និងតម្រូវការផ្នែកវេជ្ជសាស្ត្រនានា រួមមានការធានានូវប្រតិបត្តិការរបស់វេជ្ជបណ្ឌិត ដំណើរការរបស់ឧបករណ៍ ការធ្វើរោគវិនិច្ឆ័យ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត ឱ្យដំណើរការបានដោយរលូន គេបានដាក់ពង្រាយបណ្តាញគ្របដណ្តប់ឥតខ្សែ Wi-Fi 6 នៅក្នុងមន្ទីរពេទ្យផងដែរ។

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ​ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជំងឺជាផ្លូវការ​។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣,៩០០ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់អ្នកជំងឺ ដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករ​​ដោយប្រើរយៈពេលមួយសប្តាហ៍ ដើម្បីផ្តល់សេវាបណ្តាញអ៊ីនធើណែតឥតខ្សែ​ 5G និងបង្កើតបណ្តាញសម្រាប់ទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ សម្រាប់មន្ទីរពេទ្យ Huo Shen Shan ។  ដើម្បីបំពេញតម្រូវការនៅក្នុងបន្ទីរពេទ្យ និងតម្រូវការផ្នែកវេជ្ជសាស្ត្រនានា រួមមានការធានានូវប្រតិបត្តិការរបស់វេជ្ជបណ្ឌិត ដំណើរការរបស់ឧបករណ៍ ការធ្វើរោគវិនិច្ឆ័យ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត ឱ្យដំណើរការបានដោយរលូន គេបានដាក់ពង្រាយបណ្តាញគ្របដណ្តប់ឥតខ្សែ Wi-Fi 6 នៅក្នុងមន្ទីរពេទ្យផងដែរ។

Huawei ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល
Huawei ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល

ដើម្បីធ្វើរោគវិនិច្ឆ័យដល់អ្នកជំងឺពីចម្ងាយ និងជួយដោះស្រាយបញ្ហាកង្វះគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យមួយចំនួន  ក្រុមហ៊ុន Huawei បានប្រើសន្និសីទវីដេអូ​ Cloudlink ក្នុងការបង្កើត «កម្មវិធីពិគ្រោះយោបល់ពីចម្ងាយ ឬ Remote consultation platform» ដែលអាចភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញនៅបណ្តាទីក្រុងមួយចំនួនដូចជា ទីក្រុងប៉េកាំង (មន្ទីរពេទ្យ​ Beijing Ditan Hospital) ទីក្រុងក្វាងចូវ (មន្ទីរពេទ្យដែលមានសាខានៅសាកលវិទ្យាល័យក្វាងចូវ Sun Yat-sen) និងទីក្រុងផ្សេងៗទៀត។

ក្រុមហ៊ុន Huawei បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ AI ដើម្បីជួយពន្លឿនដល់ការធ្វើរោគវិនិច្ឆ័យរបស់មន្ទីរពេទ្យ និងប្រតិបត្តិការរបស់វេជ្ជបណ្ឌិតឱ្យកាន់តែឆាប់រហ័សជាងមុន​។ លើសពីនេះទៅទៀត ការប្រើទិន្នន័យធំ Big data និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ AI មិនត្រឹមតែអាចជួយបង្កើនប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងរកឃើញអ្នកជម្ងឺឱ្យបានឆាប់រហ័សជាងមុននោះទេ។ វាក៏អាចជួយធ្វើឱ្យចំណេញពេលវេលាក្នុងការពិនិត្យ និងតាមដានអ្នកជម្ងឹក្នុងរយៈពេលមួយដ៏រហ័សបំផុត។ មួយវិញទៀត មុខងារស្កេនពីអ្នកជម្ងឺ CT​ Film អាចជួយកាត់បន្ថយពេលវេលានៃការពីស្កេនអ្នកជម្ងឺម្នាក់ៗ ពីការប្រើប្រាស់រយៈពេល ២ម៉ោង មកនៅត្រឹមតែរយៈពេលមិនដល់កន្លះនាទីតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ដំណោះស្រាយខាងលើត្រូវបានដាក់ឱ្យអនុវត្តនៅច្រើនជាង ២០ទីក្រុង ក្នុងប្រមាណជាង ២០០មន្ទីរពេទ្យ រួចមកហើយ ។

Huawei ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល
Huawei ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល

លោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖

«ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩នេះ។ គួរបញ្ជាក់ផងដែរថា តាមរយៈការប្រើប្រាស់ប្រព័ន្ធសន្និសីទវីដេអូរបស់ក្រុមហ៊ុន Huawei ក្រុមជំនួយវេជ្ជសាស្ត្រចិននៅកម្ពុជា និងគណៈកម្មការសុខាភិបាលក្វាងស៊ីអាចភ្ជាប់ទំនាក់ទំនងគ្នា ក្នុងយុទ្ធនាការប្រឆាំងនឹងរោគរាតត្បាតនេះ។ លើសពីនេះទៅទៀត នៅក្នុងស្ថានភាពដែលប្រឈមនឹងការរីករាលដាលនៃជម្ងឺនៅលើសកលលោកនាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាទំនើបបានក្លាយជាជម្រើសដំបូងបង្អស់ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសចិន ក៏ដូចជាបណ្តាប្រទេសដទៃទៀតជុំវិញពិភពលោក ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរលាភសួតប្រភេទថ្មីនេះ»។

ប្រសាសន៍លោក Yao Yuya
  លោក Yao Yuya
  លោក Yao Yuya

លោកបានបន្ថែមថា៖

«នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ស្ថានភាពជម្ងឺរលាកសួតថ្មីកូវីដ១៩ កំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរ ក្នុងនាមក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវបម្រើដល់ប្រជាពលរដ្ឋជានិច្ចជាកាល តែងតែប្រកាន់ខ្ជាប់នូវស្មារតី «នៅកម្ពុជា ដើម្បីកម្ពុជា» ។ ដូចនេះ ក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី បានបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ចំនួន៣ឈុត ដើម្បីជាជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបង្អស់»។

  ប្រសាសន៍លោក Yao Yuya

ឧបករណ៍សម្ភារៈសន្និសីទវីដេអូទាំងអស់នេះ នឹងត្រូវបានដាក់តំឡើងនៅក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-​​សូវៀត​ និងមណ្ឌលសុខភាពចាក់អង្រែ។ ម្យ៉ាងវិញទៀត ឧបករណ៍ទាំងនេះនឹងជម្រុញឱ្យមានការធ្វើអន្តរទំនាក់ទំនងរវាងក្រសួងសុខាភិបាល និងមណ្ឌលសុខភាពខេត្ត ក៏ដូចជាមន្ទីរពេទ្យទូទាំង២៥ ខេត្តក្រុង រួមមានការតាមដាននូវករណីនៃជម្ងឺ ការពិគ្រោះយោបល់ពីចម្ងាយដោយពេលវេលាជាក់ស្តែង ឬ Real-time ដើម្បីបង្កើនប្រសិទ្ធភាព និងជួយសន្សំសំចៃពេលវេលាក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៅក្នុងប្រទេសកម្ពុជា។

មិនខុសពីអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ ក្រុមហ៊ុន Huawei ក៏ដូចជាសហគ្រាសដទៃជាច្រើនទៀត ដែលកំពុងខិតខំពុះពារនៅក្នុងប្រទេសកម្ពុជា គឺពិតជាស្រឡាញ់ទឹកដីកម្ពុជាយ៉ាងក្រៃលែង។ ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា យើងនឹងរួមចំណែកយ៉ាងសកម្មក្នុងការខិតខំកសាងសមិទ្ធផល ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា និងសេចក្តីសុខសុភមង្គលរបស់ប្រជាពលរដ្ឋ។ ហើយជឿជាក់ថាពួកយើងទាំងអស់គ្នាកំពុងខិតខំតស៊ូនៅក្នុងឧស្សាហកម្មរៀងៗខ្លួន ក្នុងការចូលរួមចំណែកដើម្បីចំណងមិត្តភាពចិន-កម្ពុជា។  ដូចនេះ ក្រុមហ៊ុន Huawei ដែលកំពុងឈានមុខគេផ្នែកបច្ចេកវិទ្យា 5G និងឧស្សាហកម្មឌីជីថល នឹងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប 5G, CloudLink, AI និង Cloud ដើម្បីឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជួយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺរលាភសួតប្រភេទថ្មីនេះ៕ 

Huawei ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល
Huawei ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល
  លោក Yao Yuya
  លោក Yao Yuya
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T