ខណៈកូវីដ-១៩កំពុងរាតត្បាតខ្លាំង ឥណ្ឌាប្រកាសបិទប្រទេស ដោយតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ បើហ៊ានបំពានចេញក្រៅនឹងត្រូវរំពាត់

//s5.kh1.co/9c/9c9fa8189d133ad8a32b4801effe3805b5cd9925.jpg
សង្គម

 ២៦-មីនា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក បានបិទប្រកាសកាលពីថ្ងៃពុធទី២៤ ខែមីនាកន្លងទៅនេះ ដោយប្រាប់ប្រជាជនទាំងប្រមាណ ១,៣ ពាន់លាននាក់របស់ខ្លួន សំងំនៅតែក្នុងផ្ទះ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩។

ឥណ្ឌា៖ ប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក បានបិទប្រកាសកាលពីថ្ងៃពុធទី២៤ ខែមីនាកន្លងទៅនេះ ដោយប្រាប់ប្រជាជនទាំងប្រមាណ ១,៣ ពាន់លាននាក់របស់ខ្លួន សំងំនៅតែក្នុងផ្ទះ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលិសបានប្រើរំពាត់ផ្ដៅ វាយទៅលើពលរដ្ឋណាដែលបំពានបម្រាមចេញក្រៅផ្ទះ ខណៈផ្លូវជាតិ និងស្ថានីយរថភ្លើងនៅរដ្ឋ Delhi ដែលធ្លាប់តែមានភាពអ៊ូអរ ត្រូវបិទដំណើរការ ដែលមិនធ្លាប់មានពីមុនមក។

ការបិទប្រទេសឥណ្ឌា មានលក្ខណៈទ្រង់ទ្រាយធំជាងប្រទេសចិនទៅទៀត ដែលប្រជាជនចិនប្រមាណ៧៦០លាននាក់ ត្រូវបានហាមមិនឲ្យចេញទៅណា ពោលគឺនៅក្នុងផ្ទះតែម្ដងកាលពីខែមករាកន្លងទៅនេះ បន្ទាប់ពីវីរុសកូវីដ-១៩ចាប់ផ្ដើមរីករាលដាលខ្លាំងនៅក្នុងខេត្ត Hubei មុនពេលឆ្លងរាលដាលពាសពេញប្រទេស។ យ៉ាងណាមិញ ឥឡូវនេះ ការរឹតបន្ដឹងនៅប្រទេសចិន ត្រូវបានបន្ធូរបន្ថយខ្លះៗហើយ។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា បានរាយការណ៍អំពីអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៦០៦ករណីមកហើយ។ ហើយវាបានក្លាយទៅជាការភ័យខ្លាចមួយថាអាចនឹងកើនឡើងជាងនេះ ដោយសារតែស្ថានភាពរស់នៅរបស់ប្រជាជនមានភាពក្រីក្រ ខ្វះអនាម័យ និងប្រព័ន្ធថែទាំសុខភាពអាចនឹងខ្វះខាតយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញ បានព្រមានប្រជាជនឥណ្ឌាថា អាចនឹងមានអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៥០០លាននាក់ត្រឹមឆ្នាំក្រោយ ហើយនឹងអាចមានអ្នកស្លាប់ចំនួនលាននាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ដាក់ទោសអ្នកដែលបំពានបម្រាម
ដាក់ទោសអ្នកដែលបំពានបម្រាម
ដាក់ទោសអ្នកដែលបំពានបម្រាម
ដាក់ទោសអ្នកដែលបំពានបម្រាម
ដាក់ទោសអ្នកដែលបំពានបម្រាម
ដាក់ទោសអ្នកដែលបំពានបម្រាម
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
ទិដ្ឋភាពក្នុងប្រទេសឥណ្ឌា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T