ខួបកំណើតឆ្នាំនេះ! ប៉ែន ភ័ក្រសុធារិទ្ធ លេងសុទ្ធតែ បានកាដូបាច់ផ្កាជាលុយទាំងបាច់!

//s5.kh1.co/dd/dd54b48532c4e6dcbf3c75d17cf7454a3e401b8e.png
តារា & កម្សាន្ដ

 ២៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃកំណើត ប៉ែន ភ័ក្រ សុធារិទ្ធ ឆ្នាំនេះ បានកាដូថ្ងៃកំណើតជាបាច់ផ្កា មានលុយជាច្រើនសន្លឹក តែរូបលោកមិនបានបង្ហាញឈ្មោះថា អ្នកណាជាអ្នកជូនដល់រូបលោកនោះទេ។

ភ្នំពេញ៖ លោក ប៉ែន ភ័ក្រសុធារិទ្ធ ជាតារាប្រុស ដែលមានប្រជាប្រិយភាពខ្លាំង ដោយរូបលោក តែងតែបានតំណែងជាតួឯកប្រុសនៅក្នុងរឿងភាគជាច្រើន ទាំងនេះក៏ដោយសារសមត្ថភាព និង រូបសម្បត្តិសង្ហារបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ននេះរូបលោកក៏មានភាពមមាញឹកជាមួយនឹងការការថតនៅខ្សែភាពយន្តថ្មីៗ តែកាលពីម្សិលមិញនេះ ជាថ្ងៃខួបកំណើតរបស់លោក ក្នុងវ័យអាយុ២៨ឆ្នាំ ក្នុងនោះដែរ ក៏ឃើញមានមិត្ត សិល្បករ សិល្បការិនី បាន Surprise ដល់រូបលោកបើទោះបីជាតារាប្រុសរូបនេះ មិនបានរៀបចំកម្មវិធី ក៏ពិតមែន តែក៏ឃើញមានទិដ្ឋភាពហាក់ជាសប្បាយរីករាយយ៉ាងខ្លាំង។

ជាក់ស្ដែង អ្វីដែលយើងកត់សម្គាល់ឃើញនោះរូបលោក ក្នុងនោះតារារូបនេះក៏ទទួលបានកាដូយ៉ាងពិសេស ក្នុងថ្ងៃកំណើត ជាបាច់ផ្កាមានលុយជាច្រើនសន្លឹក តែរូបលោកមិនបានបង្ហាញឈ្មោះថា អ្នកណាជាអ្នកជូនដល់រូបលោកនោះទេ។ ក្រោយពីឃើញ រូបភាពទាងនោះរួចមក មានហ្វេនៗជាច្រើន ជូនពរទៅកាន់លោក ក្នុងថ្ងៃកំណើត ដែលនេះជាគម្រប់ខួបអាយុ២៨ឆ្នាំ របស់លោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
ការដូរ 

លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
ការដូរ  លោក ប៉ែន ភ័ក្រ សុធារិទ្ធ 
ប៉ែន ភ័ក្រ សុធារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T