ពេទ្យស្រី ជនជាតិអុីតាលី សម្រេចចិត្តសម្លាប់ខ្លួន បន្ទាប់ពីតេស្ដវិជ្ជមានវីរុសកូវីដ-១៩ ដោយខ្លាចថាខ្លួននឹងចម្លងទៅអ្នកដទៃទៀត

//s5.kh1.co/93/93228c4f6d497c3acb22db7ba4cda87c43d8d317.jpg
សង្គម

 ២៦-មីនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

គិលានុបដ្ឋាយិកាជនជាតិអុីតាលីម្នាក់ ឈ្មោះថា Deniela Trezzi វ័យ៣៤ បានសម្រេចចិត្តសម្លាប់ខ្លួន បន្ទាប់ពីតេស្ដវិជ្ជមានវីរុសកូវីដ-១៩ ដោយខ្លាចថាខ្លួននឹងចម្លងវីរុសនេះទៅកាន់អ្នកដទៃទៀត។

អុីតាលី៖ គិលានុបដ្ឋាយិកាជនជាតិអុីតាលីម្នាក់ ឈ្មោះថា Deniela Trezzi វ័យ៣៤ បានសម្រេចចិត្តសម្លាប់ខ្លួន បន្ទាប់ពីតេស្ដវិជ្ជមានវីរុសកូវីដ-១៩ ដោយខ្លាចថាខ្លួននឹងចម្លងវីរុសនេះទៅកាន់អ្នកដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិលានុបដ្ឋាយិការូបនេះ កំពុងធ្វើការនៅជួរមុខនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Lombardy ដែលជាតំបន់រងផលប៉ះពាល់ដ៏អាក្រក់បំផុតរបស់ប្រទេសអុីតាលី។

អ្នកចាត់ការទូទៅនៃមន្ទីរពេទ្យ San Gerardo លោក Mario Alparone បានឲ្យដឹងថា គិលានុបដ្ឋាយិកា Daniela បានដេកឈឺនៅផ្ទះតាំងពីថ្ងៃទី១០ ខែមីនាមកម៉្លេះ ហើយនាងមិនបានស្ថិតនៅក្រោមការឃ្លាំមើលឡើយ។ 

កាលពីយប់ថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សហព័ន្ធជាតិគិលានុប្បដ្ឋាយិកានៃប្រទេសអុីតាលី បានសម្ដែងនូវការសោកស្ដាយ និងឈឺចាប់ជាខ្លាំង ចំពោះមរណភាពរបស់ គិលានុបដ្ឋាយិកា Daniela។ សហព័ន្ធក៏បានឲ្យដឹងដែរថា គិលានុបដ្ឋាយិកា ប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំង ព្រោះតែនាងបារម្ភថាខ្លួននឹងចម្លងវីរុស ខណៈពេលកំពុងព្យាយាមគ្រប់គ្រងវិបត្តិ។

ហើយវាបានកើតឡើង នៅពេលដែលចំនួនអ្នកស្លាប់នៅប្រទេសអុីតាលីបានកើនឡើងជាថ្មីម្តងទៀតកាលពីថ្ងៃទី២៤ ខែមីនានេះ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មីរាប់រយនាក់ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យក្ដីសង្ឃឹមរបស់បុគ្គលិកពេទ្យ វិលទៅរកភាពតានតឹងវិញ។  

យ៉ាងណាមិញ ជុំវិញករណីមរណភាពខាងលើនេះ ខាងអាជ្ញាធរក៏កំពុងធ្វើការស៊ើបអង្កេតបន្ថែមផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  គិលានុបដ្ឋាយិកា Daniela កាលនៅរស់
  គិលានុបដ្ឋាយិកា Daniela កាលនៅរស់
  គិលានុបដ្ឋាយិកា Daniela កាលនៅរស់
  គិលានុបដ្ឋាយិកា Daniela កាលនៅរស់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T