ដើម្បី​ទប់ស្កាត់កូវីដ ១៩! ក្រសួង​ទេសចរណ៍ ដាក់ដំណើរ​ការ​ប្រព័ន្ធ​ចុះ​បញ្ជី​ស្នាក់​នៅ​​​តាម​ប្រព័ន្ធ​​អនឡាញ

//s5.kh1.co/79/798a6f97ee938271d53621dcdcddaa1359c90ae5.jpg
សង្គម

 ២៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រព័ន្ធ​ដំណើរ​ការ​ចុះ​បញ្ជី​តាម​អនឡាញ សម្រាប់ទេចរណ៍ ​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រសួង​​ទេសចរណ៍​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ

ភ្នំពេញ៖ ប្រព័ន្ធ​ដំណើរ​ការ​ចុះ​បញ្ជី​តាម​អនឡាញ សម្រាប់ទេចរណ៍ ​ចូល​មក​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រសួង​​ទេសចរណ៍​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ដោយ​ទាម​ទារឲ្យ​គ្រប់សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍គ្រប់​ប្រភេទ មាន​កាតព្វកិច្ច​ប្រើប្រាស់​កម្មវិធី​អនឡាញ​នេះ​ លើក​លែង​តែ​សេវា​ស្នាក់​នៅ​សហគមន៍ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេវា​កម្មចុះ​បញ្ជី​ទេសចរណ៍​តាម​អនឡាញ​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា "ប្រព័ន្ធ​ចុះ​បញ្ជី​ស្នាក់​នៅ​ទេសចរណ៍" ដែលម្ចាស់​សេវា​កម្ម​ស្នាក់​នៅ​ទាំង​អស់ អាច​ចូល​ទៅ​ប្រើ​បាន​តាម​រយៈ​គេហទំព័រwww.accommodationregistrar.net ក្នុង​ចេតនា​ចូល​រួម​ទប់​ស្កាត់​វីរុសកូវីដ១៩ នៅ​ទួទាំង​ប្រទេស។

សូមបញ្ជាក់ថា ការដាក់ឲ្យដំណើរ​ការ​ប្រព័ន្ធចុះ​បញ្ជីស្នាក់នៅ​​តាមប្រព័ន្ធ​អនឡាញនេះ ត្រូវបាន​ក្រសួង​ទេសចរណ៍​អះអាងថាធ្វើឡើង ដើម្បី​ទប់ស្កាត់កូវីដ ១៩ ខណៈបុច្ចុប្បន្ននៅកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន៩៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃ២៦ មីនា៕

លិខិតពីក្រសួងទេសចរណ៍
លិខិតពីក្រសួងទេសចរណ៍
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T