ក្ដៅៗ! រជ្ជទាយាទទី១នៃចក្រភពអង់គ្លេស បានធ្វើតេស្ដរកឃើញ មានផ្ទុកជំងឺកូវីដ-១៩

//s5.kh1.co/96/9621499bdc8be02b63f1bbd5fa02219bd90c2860.jpg
សង្គម

 ២៥-មីនា-២០២០ ៧ល្ងាច · ៥ ឆ្នាំមុន

ឥឡូវព្រះអង្គត្រូវបានគង់នៅដាច់ដោយឡែក នៅដំណាក់ Balmoral ក្នុងប្រទេសស្កុតឡេន។

អង់គ្លេស៖ ព្រះអង្គម្ចាស់ឆាលដែលជាបុត្រារបស់​ម្ចាស់ក្សត្រី Elizabeth ទី២ និងជារជ្ជទាយាទទី១នៃចក្រភពអង់គ្លេស បានធ្វើតេស្ដរកឃើញលទ្ធផលវិជ្ជមានវីរុសកូរ៉ូណា ហើយឥឡូវព្រះអង្គត្រូវបានគង់នៅដាច់ដោយឡែក នៅដំណាក់ Balmoral ក្នុងប្រទេសស្កុតឡេន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យបាននិយាយថា ព្រះអង្គម្ចាស់ឆាលព្រះជន្ម ៧១ ព្រះវស្សាកំពុងបង្ហាញរោគសញ្ញាស្រាល ប៉ុន្ដែព្រះសុខភាពនៅតែល្អ។ បន្ថែមពីនេះ ព្រះជាយារបស់ព្រះអង្គម្ចាស់ឆាល Duchess of Cornwell ព្រះជន្ម ៧២ ព្រះវស្សា ក៏បានធ្វើតេស្ដរកវីរុសនេះដែរ ប៉ុន្ដែទ្រង់មិនមានផ្ទុកជំងឺឆ្លងនេះទេ។

ព្រះអង្គម្ចាស់ឆាល
ព្រះអង្គម្ចាស់ឆាល

បើយោងតាមសេចក្ដីថ្លែងការណ៍របស់ដំណាក់ Clarence បានឲ្យដឹងថា គេពិបាកនឹងកំណត់ថា ជនណាបានចម្លងជំងឺនេះដល់ព្រះអង្គម្ចាស់ ពីព្រោះប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ទ្រង់មានការប្រាស័យទាក់ទង ជាមួយសាធារណជនយ៉ាងច្រើន។ ការចូលរួមជាសាធារណៈចុងក្រោយ របស់ព្រះអង្គម្ចាស់គឺនៅថ្ងៃទី ១២ ខែមីនា ប៉ុន្ដែទ្រង់បានគង់នៅដំណាក់ ប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាមតួលេខចុងក្រោយបង្អស់ របស់មន្ទីរសុខាភិបាលនិងថែទាំសង្គម បច្ចុប្បន្នមានករណីឆ្លងជំងឺកូវីដ-១៩ចំនួនជាង ៨,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស ទោះបីជាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះក៏ដោយ ហើយមានមនុស្សស្លាប់ចំនួន ៤២២ នាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T