កុំចេះតែហ៊ាន! បុរសម្នាក់ធ្វើរឿងផ្ដេសផ្ដាសនៅក្នុងជណ្ដើរយន្ដ ត្រូវជាប់ពន្ធនាគារ ១៥ ថ្ងៃនៅថៃ (មានវីដេអូ)

//s5.kh1.co/28/283163bb5c8d2cdfb962a9814dc665137f029767.jpg
សង្គម

 ២៥-មីនា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

បុរសជនជាតិថៃម្នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃចន្ទ និងពិន័យឲ្យជាប់គុករយៈពេល ១៥ ថ្ងៃ ពីបទបង្កអន្ដរាយជាសាធារណៈ កំឡុងពេលប្រជាជាតិកំពុងជ្រួលច្របល់បញ្ហាផ្ទុះឡើងនៃវីរុសកូវីដ-១៩

ថៃ៖ បុរសជនជាតិថៃម្នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃចន្ទ និងពិន័យឲ្យជាប់ពន្ធនាគាររយៈពេល ១៥ ថ្ងៃ ពីបទបង្កអន្ដរាយជាសាធារណៈ កំឡុងពេលប្រជាជាតិកំពុងជ្រួលច្របល់បញ្ហាផ្ទុះឡើងនៃវីរុសកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនជាប់ចោទខាងលើ មានអាយុ ៣២ ឆ្នាំ (មិនបញ្ចេញអត្តសញ្ញាណ) ត្រូវបានតុលាការ Pathumwan ប្រចាំទីក្រុងបាងកក ផ្ដន្ទាទោសកាលពីថ្ងៃអង្គារកន្លងទៅ ក្រោយរយៈពេល  ថ្ងៃ បន្ទាប់ពីឃ្លីបវីដេអូរបស់គេដែលថតដោយកាមេរ៉ាសុវត្ថិភាពបានចែកចាយនៅលើបណ្ដាញសង្គម។ ក្នុងឃ្លីបវីដេអូជាង៣០វិនាទី បានបង្ហាញឲ្យឃើញថា នៅពេលដែលបុរសនោះដើរចូលដល់ក្នុងជណ្ដើរយន្ត នៅស្ថានីយរថភ្លើង BTS National Stadium មិនបានប៉ុន្មានផង រូបគេបានលើកម្រាមដៃឆ្វេងដាក់ចូលមាត់ ហើយបន្ដលូកចូលខោខ្លីរបស់គេ មុនពេលយកដៃដដែលនោះទៅជូតលើប៊ូតុងចុច និងបង្កាន់ដៃជណ្ដើរយន្ដ។

យ៉ាងណាមិញ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Win Weerachai បានចែករំលែកវីដេអូនោះនៅលើបណ្ដាញសង្គមមុនគេរួចមក ហើយក៏បានផ្ទុះខ្លាំងចាប់តាំងពីរសៀលថ្ងៃសុក្រសប្ដាហ៍មុននេះ។ ទន្ទឹមគ្នានេះដែរ គេសង្កេតឃើញថាប្រព័ន្ធស្ថានីយរថភ្លើង skytrain ក៏បានចាប់ផ្តើមប្រឹងប្រែងសម្អាតគ្រឿងបរិក្ខារផ្សេងៗរបស់ខ្លួនផងដែរ៕

ដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូលម្អិតខាងក្រោម៖

ជនជាប់ចោទកំពុងធ្វើសកម្មភាព
ជនជាប់ចោទកំពុងធ្វើសកម្មភាព
ជនជាប់ចោទកំពុងធ្វើសកម្មភាព
ជនជាប់ចោទកំពុងធ្វើសកម្មភាព
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T