ល្អណាស់! ក្រុមក្មេងៗ រតនៈ វិបុល បរិច្ចាគថវិកា មួយពាន់ដុល្លារ ដើម្បីទប់ស្កាត់ជំងឺ Covid-19

//s5.kh1.co/12/120dc64cbb82985c0db582291742e45bdd9c8603.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមក្មេងៗ ដែលដឹកនាំដោយ លោក រតនៈ វិបុល បានបរិច្ចាគថវិកា មួយពាន់ដុល្លារ ដើម្បីទប់ស្កាត់ជំងឺ Covid-19។

បាត់ដំបង៖ បច្ចុប្បន្ននេះកម្ពុជាកំពុងមានការកើនឡើងនៅចំនួន អ្នកឆ្លងជំងឺវីរុស Covid-19 រហូតដល់ ៩៣ករណី។ បន្ទាប់ពីបានទទួលដំណឹង ថាកម្ពុជាកំពុងមានការរីរាលដាលនៅជំងឺមួយប្រភេទនេះ ក៏មានសិល្បករ និង សិល្បការិនីជាច្រើនរូបបានផ្ដល់ និងបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីទប់ស្កាត់ជំងឺ Covid-19 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្រុមក្មេងៗ ដែលដឹកនាំដោយ លោក រតនៈ វិបុល ប្រិយមិត្តច្បាស់ជាស្គាល់ ដោយក្រុមក្មេងៗទាំងនេះ បានធ្វើឲ្យមហាជនទូទាំងប្រទេស ស្គាល់ពួកគេតាមរយៈការថត និង សម្ដែងរឿងខ្លីៗជាច្រើន ដែលក្រុមក្មេងៗមួយនេះ ក៏បានបរិច្ចាគជាថវិកាសម្រាប់ទប់ស្កាត់ជំងឺនេះផងដែរ ដោយពួកគេ បានបរិច្ចាគជាទឹកប្រាក់ចំនួន ១០០០ ដុល្លារ

ជាការពិតណាស់ បើទោះបី ក្រុម រតនៈ វិបុល នេះ ពួកគេនៅក្មេងវ័យក៏ពិតមែន តែ​ពួកគេមានទឹកចិត្តថ្លៃថ្លា ចេះជួយទៅកាន់សង្គម និងប្រទេសជាតិ ដែលកំពុងមានបញ្ហា ដោយសារជំងឺវីរុស Covid-19 នេះ ហើយសកម្មភាពទាំងនេះ ក៏ជាគំរូដ៏ល្អ សម្រាប់សង្គមជាតិមួយផ្នែកផងដែរ៕

ប្រភព៖ លោក ហេង ឡុង

សូមទស្សនារូបភាពខាងក្រោម៖ 

ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
ក្រុមក្មេងៗ រតនៈ វិបុល
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T