របកគំហើញថ្មី! បទពិសោធន៍នៃការមើលឃើញថ្មីពីទូរទស្សន៍ដ៏វ័យឆ្លាតបំផុត សាមសុង Crystal UHD ថ្មី!

//s5.kh1.co/f0/f001d2374945381ab5a7e5267ef7a2d954913265.jpg
បច្ចេកវិទ្យា

 ២៥-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ មិនមែនមើលទូរទស្សន៍ទៀតឡើយ។

ភ្នំពេញ៖ កាលពីសម័យមុន ឬត្រឹមទសវត្សរ៍៧០ មើលទូរទស្សន៍ គឺមើលតែទូរទស្សន៍មែន មិនមែនមើលរូបភាពក្នុងទូរទស្សន៍ឡើយ ព្រោះទូរទស្សន៍មានរាងធំប៉ោងទយទៅក្រោយ រូបភាពតូច ហើយបែកមិនច្បាស់ ហើយសខ្មៅទៀត។ ប៉ុន្តែសម័យនេះជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ មិនមែនមើលទូរទស្សន៍ទៀតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី

ហើយទូរទស្សន៍ដែលក្រុមហ៊ុននឹងធ្វើការណែនាំនៅពេលនេះ គឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ថ្មីដែលបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មីពុំធ្លាប់មានក្នុងប្រវិត្តិសាស្ត្រនៃពិភពទូរទស្សន៍។

  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី

ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភពនៃការមើលឃើញមានការផ្លាស់ប្តូរ និងមិនអាចបំភ្លេចបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖

* Crystal Processor 4K
ជាបច្ចេកវិទ្យាមួយដ៏ទំនើបចុងក្រោយក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការទស្សនាលើកញ្ចក់ទូរទស្សន៍កាន់តែអស្ចារ្យដោយបង្ហាញជូននូវរូបភាពកាន់តែលម្អិត និងកាន់តែច្បាស់លើសកម្រិតរូបភាព Full HD ចំនួន 4 ដង (4K Resolution) ជួយឱ្យលោកអ្នកស្វែងរក និងរីករាយជក់ចិត្តនូវពិភពកម្សាន្តដ៏សម្បូរបែបបានយ៉ាងលឿន និងមានភាពងាយស្រួលបំផុត។

* Dual LED
ជាបច្ចេកវិទ្យាដែលមានមុខងារយ៉ាងពិសេសក្នុងការដុសខាត់រូបភាព និងធ្វើឱ្យមានតុល្យភាពរវាងពណ៌ និងពន្លឺឱ្យមានលក្ខណៈដូចធម្មជាតិពិតៗ ទោះបីជាលោកអ្នកមើលពីជ្រុងណា ឬពេលណាក៏នៅតែទទួលបានបទពិសោធន៍នៃកម្រិតភាពច្បាស់បានយ៉ាងល្អឥតខ្ចោះ។

* Boundless Design
គ្រប់ម៉ូឌែលនៃទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ទាំងអស់ប្រចាំឆ្នាំ២០២០ នេះគឺសុទ្ធសឹងតែត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុតស្តើងស្អាតស្ទើរតែគ្មានគែម ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍នៃការបង្ហាញរូបភាពធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមក។

  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី

* Mobile View (Mirroring Screen on TV)

មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះគឺប្លែក និងល្អអស្ចារ្យបំផុតក្នុងការធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តទាំងនៅលើទូរស័ព្ទដៃ និងលើទូរទស្សន៍ដោយធ្វើការបែងចែកលើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen) ក្នុងពេលតែមួយ។ ពិតជាឡូយមែន ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីដែលលោកអ្នកពេញចិត្តឡើយ ហើយអ្វីដែលពិសេសនោះលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែរំភើបជាមួយក្រាហ្វិកតន្ត្រីលោត កន្ត្រាក់ដ៏ទាក់ទាញតាមបទភ្លេង ឬចម្រៀងដែលមានក្នុងទូរស័ព្ទដៃមកលើអេក្រង់ទូរទស្សន៍ (Visual Effect Via Music Wall) កាន់តែអស្ចារ្យ និងទំនើបទៅហើយពេលនេះ។

* 4K Upscaling

បច្ចេកវិទ្យាចុងក្រោយដែលមានសមត្ថភាពក្នុងការដុសខាត់ និងបំលែងគុណភាពកម្រិតរូបភាពឱ្យកាន់តែច្បាស់ត្រជាក់ភ្នែកមកក្នុងកម្រិត 4K ទាំងអស់គ្រប់ពេលវេលា និងគ្រប់ប្រភពទោះបីជាកម្រិតរូបភាពដើមមិនមែន 4K យ៉ាងណាក៏ដោយក៏លោកអ្នកអាចទស្សនា ទទួលបានបទពិសោធន៍កម្រិតរូបភាព 4K ពិតៗតែម្តង។

ប៉ុណ្ណឹងហើយ ថាអត់ឡូយមួយមាត់ទៅ! រួសរាន់ឡើងអតិថិជន សាមសុង ទាំងអស់ ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០ នេះសឹងថាលោកអ្នកមិនបាច់ចំណាយពេលទៅមើលកុននៅខាងក្រៅ ហើយអាចបង្កើនការជួបជុំគ្រួសារដោយរីករាយ និងមានសុភមង្គលបានថែមទៀតផង។ 

  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី
  ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T