មិនហ៊ានចេញក្រៅផ្ទះ ខ្លាចវីរុសកូវីដ-១៩ពេក បុរសម្នាក់នេះ បង្ហោះដ្រូនបណ្ដើរសុនខរបស់ខ្លួនចេញក្រៅ (មានវីដេអូ)

//s5.kh1.co/3c/3c88f8a8fc01889c1ab7c9a4d1b3475697e23a6f.jpg
សង្គម

 ២៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់មកពីប្រទេសសុីប ឈ្មោះថា Vakis Demetriou បានបង្ហោះវីដេអូមួយទៅលើបណ្ដាញសង្គមអុីនស្ត្រាក្រាម ដែលបង្ហាញពីសកម្មភាពរបស់គាត់ បង្ហោះដ្រូនបណ្ដើរសុនខចេញក្រៅផ្ទះ។

សុីប៖ បុរសម្នាក់មកពីប្រទេសសុីប ឈ្មោះថា Vakis Demetriou បានបង្ហោះវីដេអូមួយទៅលើបណ្ដាញសង្គមអុីនស្ត្រាក្រាម ដែលបង្ហាញពីសកម្មភាពរបស់គាត់ បង្ហោះដ្រូនបណ្ដើរសុនខចេញក្រៅផ្ទះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ គាត់ក៏បានសរសេររៀបរាប់ថា៖    

ថ្ងៃទី៥នៃការបង្ខាំងខ្លួន, សូមនៅផ្ទះឲ្យមានសុវត្ថិភាព តែកុំភ្លេចសេចក្ដីសុខរបស់សុនខអ្នកផង។

យោងតាមវីដេអូឃ្លីបខ្លី បង្ហាញឲ្យឃើញថា លោក Vakis បានចងខ្សែក្រឡៅ.កសុនខជាប់ទៅនឹងដ្រូន រួចឈរបង្ហោះដ្រូនពីយ៉រផ្ទះ។ គាត់បានបង្ហោះដ្រូន កម្ពស់ទាបសមល្មម ងាយស្រួលក្នុងការបណ្ដើរសុខនរបស់គាត់ដើរលើផ្លូវ។

ជុំវិញវីដេអូខាងលើនេះ ត្រូវបានគេយកទៅបង្ហោះចែកចាយបន្ដនៅលើបណ្ដាញសង្គមផ្សេងៗទៀត ដោយទទួលបានការចាប់អារម្មណ៍ និងផ្ទុះសំណើចយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T