ខួបកំណើតឆ្នាំនេះ ឡើងកម្សត់! ក្រោយត្រឡប់ពីបរទេស យុគ ចិន្ដា ត្រូវនៅដាច់ដោយឡែក សូម្បីអ្នក Surpriseក៏គ្មាន

//s5.kh1.co/cd/cd1b77d4965374f745ba0d4218052d7d18759cc9.jpg
តារា & កម្សាន្ដ

 ២៤-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីត្រឡប់ មកពីកាណាដាវិញ គិតមកដល់ថ្ងៃនេះ មានរយៈពេល១អាទិត្យហើយ ដែលអ្នកនាង យុគ ចិន្តា ត្រូវបាននៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន ដើម្បីចូលរួមសហការក្នុងការទប់ស្កាត់ការចម្លង Covid-19 ទៅកាន់អ្នកនៅជុំវិញខ្លួន។

ភ្នំពេញ៖ ​ពិធីការនីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា ដែលទូរទស្សនិកជនភាគច្រើន បានស្គាល់រួចមកហើយ អំពីកេរ្តិ៍ឈ្មោះរបស់គាត់ តាមរយៈការធ្វើជាពិធីករក្នុងកម្មវិធីល្បីច្រើននាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គេក៏ឧស្សាហ៍ឃើញពិធីការនីសាច់ចាំរូបនេះ ចេញទៅសម្ដែងនៅបរទេសញឹកញាប់ផងដែរ ហើយមួយរយៈចុងក្រោយនេះ អ្នកនាងក៏ទើបតែត្រឡប់មកពីសម្ដែង នៅប្រទេសកាណាដា រយៈពេលមួយខែដោយជោគជ័យ ខណៈពិភពលោកកំពុងចលាចលរឿងមេរោគ Covid-19  ក៏ដោយ។

ទន្ទឹមនឹងនេះ បន្ទាប់ពីត្រឡប់ មកពីកាណាដាវិញ គិតមកដល់ថ្ងៃនេះ មានរយៈពេល១អាទិត្យហើយ ដែលអ្នកនាង យុគ ចិន្តា ត្រូវបាននៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន ដើម្បីចូលរួមសហការក្នុងការទប់ស្កាត់ការចម្លង Covid-19 ទៅកាន់អ្នកនៅជុំវិញខ្លួន។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្ងៃមិ្សលមិញនេះជាថ្ងៃខួបកំណើតរបស់អ្នកនាងផ្ទាល់ ប៉ុន្តែគ្មាននរណាម្នាក់មក Surprise ខួបកំណើតនាងសោះ បានត្រឹមអង្គុយរៀបចំកាច់ផ្កាដោយខ្លួនឯងក្នុងផ្ទះ តាមរយៈវីដេអូ ដែលអ្នកនាងបានសរសេររៀបរាប់នៅលើហ្វេសប៊ុកផេកនាងថា៖

ថ្ងៃនេះ birthday ខ្លួនឯងកម្សត់ខ្លាំងណាស់ មិនបានចេញទៅក្រៅទេ ប៉ុន្តែថ្ងៃនេះសូមបង្ហាញនូវvideoនៃរបៀបរៀបចំផ្កានឹងរបៀបបទកន្សែង សម្រាប់លំអរនៅលើតុកអាហារ។ ខួបកំណេីតខ្លួនឯងឆ្នាំនេះមានតែប៉ុននឹងឯង។

ពាក្យពេចន៍ យុគ ចិន្តា

យ៉ាងណាមិញ គេក៏ឃើញមានការចូលខមិនជូនពរពីមិត្តៗអ្នកសិល្បៈ និងហ្វេនៗជាច្រើន នៅក្នុងថ្ងៃកំណើតរបស់នាង ទោះបីជាមិនបានធ្វើ ឬជួបជុំធំដុំយ៉ាងណាក្តី៕

ទស្សនាវីដេអូខាងក្រោម៖

យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T