បុរសម្នាក់ ត្រូវប៉ូលិសពិន័យប្រាក់រាប់ពាន់ដុល្លារ បន្ទាប់ពីលួចទៅក្លិបកម្សាន្ត កំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ

//s5.kh1.co/3e/3e73d09eeaa066aa5071a8dcec9d45baf3a8b936.jpg
សង្គម

 ២៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ មាននាមត្រកូល Huang វ័យ៣៥ឆ្នាំ ត្រូវបានប៉ូលិសពិន័យជាទឹកប្រាក់ចំនួន១លានដុល្លារតៃវ៉ាន់ (ប្រមាណ៣៣,០០០ដុល្លារអាមេរិក) បន្ទាប់ពីលួចទៅក្លិបកម្សាន្ត កំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

តៃវ៉ាន់៖ បុរសម្នាក់នាមត្រកូល Huang វ័យ៣៥ឆ្នាំ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ ដើម្បីតាមដានរកវីរុសកូវីដ-១៩ បន្ទាប់ពីធ្វើដំណើរពីក្រៅប្រទេស មកកាន់កោះតៃវ៉ាន់វិញកាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់យប់ថ្ងៃទី២២ ខែមីនា លោក Huang បានបាត់ខ្លួនពីផ្ទះ ហើយក៏ត្រូវបានប៉ូលិស រកគាត់ឃើញយ៉ាងឆាប់រហ័សនៅក្លិបកម្សាន្ត Omni Nightclub ដោយប្រើប្រាស់បច្ចេកវិទ្យាមួយលើទូរសព្ទដៃដែលមានឈ្មោះថា M-Police

យ៉ាងណាមិញ លោក Huang ត្រូវបានប៉ូលិសពិន័យជាទឹកប្រាក់ចំនួនលានដុល្លារតៃវ៉ាន់ (ប្រមាណ៣៣,០០០ដុល្លារអាមេរិក) និងបញ្ជូនដាក់ឲ្យនៅដាច់ដោយឡែកបន្ដទៀតផងដែរ៕

ហើយកាលពីថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ លោកអភិបាលថ្មីនៃទីក្រុងតៃបុិ Hou Yu-ih ក៏បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដែរថា៖    

ខ្ញុំនឹងមិនធូររលុងទៅលើអ្នកណាម្នាក់ឡើយ។ ប្រសិនបើអ្នកណាចេញពីផ្ទះរបស់ខ្លួន ខ្ញុំនឹងផាកពិន័យ៕

ប្រសាសន៍លោក Hou Yu-ih

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
ទិដ្ឋភាពក្នុងក្លិបកម្សាន្ត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T