ដល់ថ្នាក់ប៉ូលីសគ្រវីក្បាល! ចោរសម័យកូរ៉ូណា មាសពេជ្រលែងលួច បែរលួចឧបករណ៍ធ្វើតេស្តវីរុស

//s5.kh1.co/a4/a45ac7d0853f74853a5a57e30c56323d7431acb3.jpg
សង្គម

 ២៤-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កំពូលលោកចោរយុគសម័យកូរ៉ូណា! បុរសមានមាឌធំ សាច់ធំណែន និងពុកមាត់ក្រាស់ៗចូលលួចឧបករណ៍ធ្វើតេស្តកូរ៉ូណានៅគ្លីនិកArizona។

បរទេស៖ អ្នកណាក៏ដឹង និងមានក្តីព្រួយបារម្ភចំពោះវីរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា ឬកូវីដ-១៩ ដែលសម្លាប់មនុស្សជារៀងរាល់ថ្ងៃយ៉ាងគួរឲ្យបារម្ភ នៅជុំវិញពិភពលោកគ្មានចន្លោះមួយថ្ងៃសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់វីរុសប្រភេទមួយនេះ គឺមានភាពកាចសាហាវខ្លាំងណាស់ ប្រសិនជាអ្នកទាំងអស់គ្នាខ្វះភាពប្រុងប្រយ័ត្ន និងគ្មានឧបករណ៍ការពារផ្សេងៗ ដូចជាម៉ាស់ ទឹកលាងដៃ ជាដើម គឺអត្រានៃការឆ្លង អាចមានភាគរយច្រើន។

ជាក់ស្តែងថ្មីៗនេះមានចោរយុគសម័យថ្មីមួយដែលមានមាឌធំ សាច់ធំណែន និងពុកមាត់ក្រាស់ៗ បានលបចូលទៅក្នុងគ្លីនិក Arizona ដើម្បីធ្វើការលួចសម្ភារៈធ្វើតេស្តវីរុសកូរ៉ូណា ដែលធ្វើឲ្យមហាជនគួកទ្រូង ឆ្ងល់គ្រប់ៗគ្នា ព្រោះគេដឹងឧបករណ៍ទាំងអស់នេះមិនអាចប្រើប្រាស់បានឡើយ ប្រសិនជាគ្មានបន្ទប់ពិសោធន៍នោះឡើយ។

ប៉ូលីសក៏គ្រវីក្បាលហួសចិត្ត នឹងចោរមួយនោះដែរ ថែមទាំងបានកើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យទិញឧបករណ៍ដែលធ្វើតេស្តវីរុសកូរ៉ូណាអី ព្រោះថាបច្ចុប្បន្ននេះគឺគ្មានឧបករណ៍សម្រាប់ធ្វើតេស្តវីរុសប្រភេទនេះនៅតាមផ្ទះឡើយ៕

សូមចូលមើលរូបខាងក្រោម៖

ចោរដែលបានលួច ឧបករណ៍ធ្វើតេស្តវីរុស
ចោរដែលបានលួច ឧបករណ៍ធ្វើតេស្តវីរុស
ចោរដែលបានលួច ឧបករណ៍ធ្វើតេស្តវីរុស
ចោរដែលបានលួច ឧបករណ៍ធ្វើតេស្តវីរុស
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T