S1Pro នៅតែបន្តវាយលុយទីផ្សារទូរស័ព្ទកម្ពុជាបន្ត ដោយបន្ថែម Power Bank 10,000 mAh! (មានវីដេអូ)

//s5.kh1.co/a9/a93cb43aa2e076c5dfa70f47bfa23ad848dd5e2d.jpg
បច្ចេកវិទ្យា

 ២៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងឱកាសដែលមានការគាំទ្រច្រើនពីអតិថិជន S1Pro ក្រុមហ៊ុនទូរសព្ទដៃ vivo ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាននូវប្រូម៉ូសិនថ្មី។

ភ្នំពេញ៖ ក្នុងឱកាសដែលមានការគាំទ្រច្រើនពីអតិថិជន S1Pro ក្រុមហ៊ុនទូរសព្ទដៃ vivo ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាននូវប្រូម៉ូសិនថ្មីដែលចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ នេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ខាងមុខ។ ក្រុមហ៊ុនវីវ៉ូបានដឹងជាលម្អិតថា រាល់អតិថិជនដែលអញ្ជើញមកជាវទូរសព្ទម៉ូដែល S1Pro ក្នុងរយៈពេល ១០ ថ្ងៃខាងលើនេះ នឹងទទួលបានកាដូធម្មតា ០១ និងកាដូពិសេសបន្ថែមទៀតគឺ Power Bank ដែលមានទំហំដល់ទៅ ១ ម៉ឺនមិល្លីអំពែម៉ោង (10000 mAh) ដែលកម្មវិធីនេះធ្វើឡើងដើម្បីអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងមានការចាប់អារម្មណ៍លើ S1Pro ​ដែលមានពីរពណ៌សម្រាប់អតិថិជនជ្រើសរើស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យកត់សម្គាល់ដែរថា ប្រូម៉ូសិននេះធ្វើឡើងបន្ថែមបន្ទាប់ពីមានប្រម៉ូសិនធំៗចំនួន ២ ដងកន្លងមកហើយ ហើយប្រមូ៉សិនទាំងពីរនោះ សុទ្ធតែទទួលបានជោគជ័យគួរឲ្យកោតសរសើរ។

ក្រុមហ៊ុន​ vivo បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងបន្តបង្កើតប្រម៉ូសិនពិសេសៗបន្តទៀត ដរាបណានៅតែមានការសំណូមពរពីបណ្ដាម្ចាស់ហាង និងអតិថិជនផ្ទាល់ និងសូមផ្ដាំទៅអតិថិជនទាំងអស់ សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន vivo ដើម្បីទទួលបានព័ត៌មានលម្អិត និងព័ត៌មានថ្មីៗអំពីប្រូម៉ូសិន៕

ទិញស្មាតហ្វូន VIVO S1Pro នឹងទទួលបាន Power Bank មួយដ៏ស្រស់ស្អាត
ទិញស្មាតហ្វូន VIVO S1Pro នឹងទទួលបាន Power Bank មួយដ៏ស្រស់ស្អាត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T