ក្រោយការសម្រាកព្យាបាល អ្នកជំងឺឆ្លងវីរុសកូវីដ១៩ នៅខេត្តសៀមរាប ម្នាក់ក្នុងចំណោម ២នាក់ ពិនិត្យឃើញលទ្ធផលអវិជ្ជមាន

//s5.kh1.co/a4/a4909cf059d3e0b4d8776a97e46f4bf18978c48e.jpg
សង្គម

 ២៣-មីនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​ បានលើកឡើងថារហូតមកដល់បច្ចុប្បន្ននេះ សភាពអ្នកផ្ទុកកូវីដ១៩ ចំនួន២នាក់ នៅខេត្តសៀមរាប មានសុខភាពធម្មតា ដោយឡែកបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លងពីបុរសជនជាតិជប៉ុនកន្លងទៅនេះ គឺបានធ្វើតេស្តចំនួន ៧ដងហើយ ជាលទ្ធផលគឺនៅតែវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមេរោគនៅមានចំនួនតិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិតសង្ឃឹមថា នឹងអវិជ្ជមាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈបុរសជនជាតិខ្មែរម្នាក់ទៀតដែលបានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ឥឡូវនេះត្រូវបានធ្វើតេស្តកុងត្រូលលើកទី១ លទ្ធផលឃើញថាអវិជ្ជមានមេរោគកូវីដ១៩ នេះហើយនៅថ្ងៃទី២៣ ខែមីនានេះ ហើយនឹងធ្វើតេស្តកុងត្រូលលើកទី២ទៀត។

ប្រសិនបើតេស្តលើកទី២ អវិជ្ជមានទៀតនោះ គឺមានន័យថា គាត់បានជាសះស្បើយពីជំងឺCOVID-19នេះហើយ។ គាត់នឹងអាចចាកចេញពីមន្ទីរពេទ្យ ហើយបន្តការងារ ចត្តាឡីស័កនៅផ្ទះខ្លួនឯងបន្តទៀត។ ​ចំពោះករណីពលករខ្មែរដែល ត្រឡប់មកពី ប្រទេសថៃវិញ មន្រ្តីជំនាញ​សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យតាមដាន សុខភាពរបស់ពួកគាត់យ៉ាងយកចិត្តទុកដាក់ ហើយបើតាមប្រកាស របស់រដ្ឋាភិបាលគឺត្រូវឱ្យគាត់រក្សានៅក្នុងផ្ទះដោយមិនពាក់ព័ន្ធជាមួយអ្នកណាចំនួន១៤ថ្ងៃ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បន្ដថា ចំពោះអ្នកដែលធ្លាប់ពាក់ព័ន្ធប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ១៩ និងអ្នកសង្ស័យ បានមកធ្វើតេស្ត រហូតមកដល់ពេលនេះ មានចំនួន១៧២នាក់ ហើយជាលទ្ធផលអ្នកទាំងអស់នេះអវិជ្ជាមានមេ រោគកូវីដ១៩ទាំងអស់។ លោកបានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ចូលរួមសហការអនុវត្តវិធានការបង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹកមករកសេវាពិគ្រោះជា មួយគ្រូពេទ្យ ក្នុងករណីមានការសង្ស័យ៕

សកម្មភាពគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប

Ngeth Chheanghour
ង៉ែត ឈៀងហួរ

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T