ស្ត្រីជនជាតិខ្មែរទី១ បានស្លាប់ដោយសារជំងឺកូវីដ-១៩

//s5.kh1.co/79/7904a66c8c3de71a10c4513793b6162cdae60ce5.jpg
សង្គម

 ២៣-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្រ្តីជនជាតិខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក បានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩

ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក បានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩។ នេះបើយោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ PNN News នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រ្តីខាងលើមានឈ្មោះថា នុត ឈុនហ៊ាង អាយុ ៦៥ឆ្នាំ រស់នៅទីក្រុង Seattle រដ្ឋ Washington។ នៅមុនពេលទទួលអនិច្ចកម្មអ្នកស្រី បានព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែងអស់រយៈពេលជាងបីសប្ដាហ៍ ហើយដោយសារស្ថានភាពជំងឺកាន់តែវិវឌ្ឍន៍ទៅមុខ លុះដល់ថ្ងៃទី ២២ ខែ មីនា ម្សិលមិញនេះ  អ្នកស្រីក៏បានលាចាកលោកតែម្ដង។

ជុំវិញរឿងរ៉ាវដ៏សោកសៅនេះ លោកឧកញ៉ា សុង សារ៉ន ដែលត្រូវជាកូន ក៏បានចែករំលែកដំណឹងមក PNN News ហើយលោកថែមទាំងហៅជំងឺនេះថាជា «សត្រូវលាក់មុខ»។ ទន្ទឹមគ្នានេះដែរ ភរិយាលោក សុង សារ៉ន បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកមានចិត្ដធម៌ណាស់ ដោយនៅនាទីចុងក្រោយ គ្រូពេទ្យបានរៀបចំឲ្យក្រុមគ្រួសារនៅស្រុកខ្មែរអាចមើលឃើញអ្នកជំងឺជាលើកចុងក្រោយ និងបានឲ្យអ្នកជំងឺទទួលព្រះធម៌តាមរយៈទូរសព្ទ ដែលស្មូតចេញពីទីក្រុងភ្នំពេញ។

ជាចុងក្រោយ ខ្មែរឡូត យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារលោក សុង សារ៉ន ចំពោះការបាត់បង់អ្នកម្ដាយជាទីស្រលាញ់ ដែលបានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖

លោកឧកញ៉ា សុង សារ៉ន សាកសពរបស់អ្នកស្រី នុត ឈុនហ៊ាង
លោកឧកញ៉ា សុង សារ៉ន សាកសពរបស់អ្នកស្រី នុត ឈុនហ៊ាង
អ្នកស្រី នុត ឈុនហ៊ាង
អ្នកស្រី នុត ឈុនហ៊ាង
ពិធីបុណ្យសព
ពិធីបុណ្យសព
ពិធីបុណ្យសព
ពិធីបុណ្យសព
គ្រូសារលោកឧកញ៉ា សុង សារ៉ន
គ្រូសារលោកឧកញ៉ា សុង សារ៉ន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T