សំណាងពិតជាមើលមិនឃើញមែន! អបអរសាទរដល់អ្នកឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះពីសាមសុង សម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ!

//s5.kh1.co/b8/b8e3ddf1e895665dd485424860ce46a876fea757.jpg
សង្គម

 ២៣-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សូមចូលរួមអបអរសាទរអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៍ទី១ ពីកម្មវិធី​ “មហាប្រូម៉ូសិនសម្រាប់រដូវចូលឆ្នាំប្រពៃណីជាតិ”។

ភ្នំពេញ៖ ស្របតាមកម្មវិធីដែលបានសន្យាក្រុមហ៊ុនសាមសុងបានធ្វើការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះពីការជាវទូរស័ព្ទ Galaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ 12 មេសា 2020 ឥឡូវនេះបានរកឃើញអ្នកឈ្នះទាំងអស់ក្នុងសប្តាហ៍ទី១ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះរបស់សាមសុង
ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះរបស់សាមសុង

បើតាមប្រសាសន៍របស់លោក Seungho Choi​ អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖

«ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកកាន់ទីនេះម្តងទៀត ក្នុងការផ្តល់នូវសំណាងជូនដល់អតិថិជនដែលបានគាំទ្រស្មាតហ្វូនរបស់សាមសុងដោយលើកទី១ កាលពីឆ្នាំ២០១៨ សម្រាប់អតិថិជនដែលគាំទ្រកំពូលស្មាតហ្វូត Galaxy S9|S9+ ហើយសម្រាប់ថ្ងៃនេះផងដែរជាលើកទី២ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់សាមសុងគឺ Galaxy A10s, A20s និង A30s ដែលក្រុមហ៊ុនធ្វើការលើកទឹកចិត្ត និងផ្តល់ជូននូវកាដូយ៉ាងច្រើន ដូចជា ម៉ូតូ Honda ZOOMER X 2020 ,នាឡិកា ឆ្លាតវៃ Galaxy Watch Active2,ទូរស័ព្ទដៃ Galaxy A30s និងរង្វាន់​សន្ធឹក​សន្ធាប់ជាច្រើនទៀត។ ចំណែកកម្មវិធីចាប់ផ្សងសំណាងនេះ ទុកជាចំណងដៃពិសេសពីក្រុមហ៊ុន​ ដោយធ្វើការចាប់រង្វាន់ធំៗចំនួន4 សប្តាហ៍នៅស្ថានីយ៍ទូរទស្សន៍ MYTV​ ក្នុងកម្មវិធី A1 Twist ហើយនេះ​ គឺជាសប្តាហ៍ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី1 ផងដែរ»។

  ប្រសាសន៍របស់លោក Seungho Choi​
ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះរបស់សាមសុង
ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះរបស់សាមសុង
ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះរបស់សាមសុង
ការចាប់រង្វាន់ស្វែងរកអ្នកឈ្នះរបស់សាមសុង

សូមបញ្ជក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះគឺប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់។ កម្មវិធីដ៏រំភើបអស្ចារ្យនឹងផ្តល់ជូន​មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

•  ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង

•  នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង

•  ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង

•  ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

* ខាងក្រោមនេះ គឺជាឈ្មោះអតិថិជនដែលបានឈ្នះពីការចាប់លើកទី១៖​

បញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ពីសាមសុង
បញ្ជីឈ្មោះអ្នកឈ្នះរង្វាន់ពីសាមសុង

ប្រញាប់ឡើងណា៎! អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកហើយ! ទិញភ្លាម ឈ្នះភ្លាម! សម្រាប់អតិថិជនដែលពុំទាន់បានទិញ សូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀតកំពុងរង់ចាំអ្នក។ សូមឱ្យសំណាងល្អណា៎! ការចាប់ឆ្នោតលើកទី2 នឹងធ្វើឡើងនៅថ្ងៃទី 29 មីនា 2020។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ 1800-20 32 32

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T