ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែ មីនា ថ្មីៗនេះ លោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះ MV បទថ្មីរបស់លោក ក្នុងបទ «សង្សារចាស់» ដែលរូបលោកបានយកនូវរាល់សកម្មភាពពីមុនៗរបស់លោក ជាមួយសង្សារចាស់ គឺកញ្ញា អ៊ីង អ៊ីង មកដាក់នៅក្នុងនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីឃើញ MV ក្នុងវីដេអូបទចម្រៀង «សង្សារចាស់» នេះហើយ ធ្វើឲ្យហ្វេនៗ ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ ម៉ា ច័ន្ទបញ្ញា និង អ៊ីង អ៊ីង បានបែកគ្នាយូរមកហើយ ក្នុងនោះដែរ តារាប្រុសរូបនេះបែរជាមិនអាចភ្លេចបាន បានយកសកម្មភាពពិតៗ ជាមួយសង្សារចាស់ មកដាក់នៅក្នុងវីដេអូក្នុងបទចម្រៀងរបស់លោកបែបនេះ។ ហើយបទចម្រៀង មួយនេះដែរ ក៏បង្ហាញពីអារម្មណ៍ពិតៗ របស់លោក ចំពោះសង្សារចាស់ផងដែរ។
ក្រោយពីបានឃើញបទនេះ រួចស្រាប់តែ កញ្ញា អ៊ីង អ៊ីង បានស៊ែរ នៅលើបណ្តាញសង្គមរបស់ខ្លួន ព្រមទាំងនិយាយថា៖
មនុស្សទៅបាត់មែន តែការចងចាំនៅតែមាន អ្វីគ្រប់យ៉ាង បានផ្លាស់ប្ដូរទៅតាមពេលវេលា ហើយធ្វើឲ្យ ការចងចាំបានត្រឡប់មកវិញ។ អរគុណសម្រាប់បទមួយនេះ Ma Chanpanha ម៉ា ច័ន្ទបញ្ញា ខ្ញុំមិនដែលបានគិតថា ខ្ញុំអាចនឹងក្លាយជាអតីតសង្សារចាស់ ក្នុង MV បទមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖







