ពលរដ្ឋអូស្ត្រាលី ស្លន់ស្លោរ សម្រុកទៅទិញគ្រឿងស្រវឹងដាក់ផ្ទះ បន្ទាប់ពីការប្រកាសមួយនេះ…

//s5.kh1.co/58/58c016a1cf88b9dbbec493329bd4310a9f316f04.jpg
សង្គម

 ២៣-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រីប្រចាំប្រទេសអូស្ត្រាលី លោក Scott Morrison បានចេញសេចក្ដីប្រកាសមួយថា រាល់សេវាកម្មនៅកន្លែងប្រមូលផ្ដុំគ្នាត្រូវផ្អាកដំណើរការ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។

អូស្ត្រាលី៖ កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រីប្រចាំប្រទេសអូស្ត្រាលី លោក Scott Morrison បានចេញសេចក្ដីប្រកាសមួយថា រាល់សេវាកម្មនៅឯកន្លែងផឹកស្រា ក្លិបហាត់ប្រាណ រោងកុន និងកន្លែងផ្សេងៗទៀត ត្រូវផ្អាកដំណើរការ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។ ចំពោះភោជនីយដ្ឋាន និងហាងកាហ្វេវិញ គឺត្រូវបម្រើសេវាកម្មខ្ចប់យកទៅផ្ទះប៉ុណ្ណោះ។ សេចក្ដីប្រកាស នឹងចាត់វិធានការចាប់តាំងពីថ្ងៃចន្ទទី២៣ ខែមីនានេះតទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ពលរដ្ឋអូស្ត្រាលី បានគិតថាហាងលក់គ្រឿងស្រវឹងនឹងបិទទ្វារ ទើបពួកគេនាំគ្នាប្រញាប់ប្រញាល់ សម្រុកទៅទិញគ្រឿងស្រវឹង ដើម្បីស្ដុកទុកនៅផ្ទះ។

យ៉ាងណាមិញ អាជ្ញាធរ ក៏បានចេញមុខបកស្រាយដែរថា ហាងលក់គ្រឿងស្រវឹងនឹងមិនបិទទ្វារឡើយ ព្រោះវាស្ថិតនៅក្រោមតម្រូវការរបស់ពលរដ្ឋ ដូចនឹងស្ថានីយ៍ប្រេងឥន្ធនៈ ឱសថស្ថាន ធនាគារ និងហាងកាត់សក់ជាដើមផងដែរ។

ជុំវិញនៃការផ្អាកសេវាកម្មនេះ ក្នុងគោលបំណងចង់បញ្ឈប់ពលរដ្ឋចេញទៅខាងក្រៅជួបជុំមិត្តភក្ដិ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពក្នុងហាងលក់ស្រា
ទិដ្ឋភាពនៃការទិញស្រា
ទិដ្ឋភាពនៃការទិញស្រា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T