ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បាន ជួយឧបត្ថម្ភសម្ភារវេជ្ជសាស្រ្តសម្រាប់ប្រឆាំង Covid-19 នៅអាស៊ី និងក្នុងតំបន់

//s5.kh1.co/90/90247a158f226c0c34ecfa742995d8fa2e18279a.png
សង្គម

 ២៣-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មហាសេដ្ឋីចិនរូបនេះ ពិតជាល្អពេកហើយសម្រាប់ទង្វើមនុស្សធម៌

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានសន្យាថានឹងបរិច្ចាគគ្រឿងផ្គត់ផ្គង់បន្ទាន់ដូចជារបាំងមុខ និងឧបករណ៍ធ្វើតេស្តដល់បណ្តាប្រទេសក្រីក្របំផុតមួយចំនួននៅអាស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះដែលករណីកើតមាននៅក្នុងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលនិធិ Alibaba កាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនបានផ្តល់ការផ្គត់ផ្គង់ដល់ប្រទេសចំនួន ១០ រួមមាន អាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី ភូមា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា។

លោក Jack Ma ដែលជាបុរសមានបំផុតនៅអាស៊ីបាននិយាយនៅក្នុង Twitter មួយថា ការផ្គត់ផ្គង់រួមមានរបាំងមុខចំនួន ១,៨ លានគ្រឿង ឧបករណ៍ធ្វើតេស្ត ២១០.០០០ គ្រឿង ឈុតការពារ  ៣៦.០០០ ឈុត និង ម៉ាស៊ីនខ្យល់និងឧបករណ៍កម្តៅជាច្រើនទៀត។

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma
ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma

លោក Jack Ma បានបន្ថែមថាការចែកចាយឲ្យបានរហ័សវាមិនងាយស្រួលទេ ប៉ុន្តែលោកនឹងធ្វើវាតាមអ្វីដែលអាចធ្វើទៅបាន។

វាបានកើតឡើងបន្ទាប់ពីមូលនិធិអាលីបាបាបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានត្រៀមបញ្ជូនរបាំងមុខចំនួន ២ លានគ្រឿង ឈុតសាកល្បងចំនួន ១៥០,០០០ ឈុតការពារចំនួន ២០.០០០  និងខែលការពារមុខចំនួន ២០,០០០ ទៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។

កាលពីថ្ងៃចន្ទលោកម៉ាក៏បានប្រកាសនៅលើគណនីធ្វីតធ័រដែលទើបនឹងបើកថ្មីរបស់លោកផងដែរថាការដឹកជញ្ជូនរបាំងមុខ និងឧបករណ៍សាកល្បងលើកដំបូងត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក។

មូលនិធិ Jack Ma កាលពីថ្ងៃទី ១៣ ខែមីនា បាននិយាយថាខ្លួនបានរកឃើញ និងរៀបចំឧបករណ៍ធ្វើតេស្តចំនួន ៥០០.០០០ និងរបាំងមុខចំនួន ១ លានដើម្បីផ្តល់ទៅសហរដ្ឋអាមេរិកបន្ទាប់ពីបានបញ្ជូនការផ្គត់ផ្គង់ទៅ ជប៉ុន កូរ៉េ អ៊ីតាលី អ៊ីរ៉ង់ និងអេស្ប៉ាញ។  “យើងរួមគ្នាអ្វីៗក៏អាចដោះស្រាយបានដែរ តែបើមិនរួបរួមជួយគ្នាទេវាពិបាកក្នុងការទទួលជោគជ័យណាស់!”  លោកម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍៕

លោក Jack Ma
លោក Jack Ma
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T