ចិន៖ អ្នកស្រី វ៉ាង វ័យ៣៩ និងស្វាមីរបស់គាត់ មកពីទីក្រុង Tianjin មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញកូនប្រុសតូច មានស្នាមដៅត្រង់កន្លែងតែមួយ ដូចនឹងសុនខរបស់ខ្លួនដែលលាចាកលោកបាត់ទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រី វ៉ាង បានឲ្យដឹងដែរថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សុនខពណ៌សជាទីស្រលាញ់មួយក្បាលដែលមានឈ្មោះថា រីណូ អាយុ១១ឆ្នាំ បានលាចាកលោកដោយសារតែជំងឺខ្សោយតម្រងនោម មហារីកឆ្អឹង និងលំពែង ដែលធ្វើឲ្យគាត់រួមទាំងស្វាមី សោកស្ដាយ និងហ្មងសៅជាខ្លាំង។
លុះមកដល់ខែសីហា ឆ្នាំ២០១៩ គាត់ក៏សម្រាលបានកូនប្រុសម្នាក់ ដែលមានឈ្មោះថា តួន តួន ហើយគាត់សង្កេតឃើញថា កូនប្រុសមានស្នាមដៅពណ៌ប្រផេះនៅលើដៃខាងឆ្វេង ប៉ុន្ដែមិនសូវច្បាស់ឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្នាមដៅក៏ចាប់ផ្ដើមមានពណ៌ច្បាស់ជាងមុន ទើបមិត្តភក្ដិរបស់គាត់បានប្រាប់ថា ស្នាមដៅនោះដូចនឹង ស្នាមដំបៅលើជើងខាងឆ្វេងរបស់សុនខ រីណូ។
ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកស្រី វ៉ាង បានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមចិន Weibo ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ទន្ទឹមនឹងនេះដែរ ក៏មានមតិមួយចំនួន បានលើកឡើងថា៖
សុនខ រីណូ នឹងមិនចាកចេញពីអ្នកឡើយ។
សុនខ រីណូ ត្រលប់មករស់នៅ និងកំដរអ្នកម្ដងទៀតហើយ។
ខ្ញុំជឿលើការចាប់កំណើតម្ដងទៀត ក្នុងរូបរាងកាយថ្មី។
យ៉ាងណាមិញ អ្នកស្រី វ៉ាង ក៏ជឿលើការចាប់កំណើតជាថ្មីដែរ ប៉ុន្ដែអ្នកស្រីគិតថា ស្នាមដៅលើដៃរបស់កូនប្រុសអាចនឹងជារឿងចៃដន្យតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖







