ព្រះវិហារនៅប្រទេសអង់គ្លេស អនុញ្ញាតមនុស្សចំនួន៥នាក់ប៉ុណ្ណោះចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត

//s5.kh1.co/44/4490c30645c222e91bdde29d1ee3ad8fdae4e093.jpg
សង្គម

 ២០-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ព្រះវិហារនៅប្រទេសអង់គ្លេស (CoE) បានចេញនូវគោលការណ៍ណែនាំថ្មី ដោយមិនអនុញ្ញាតឲ្យមនុស្សលើសពី៥នាក់ឡើយ ចូលរួមពិធីអាពាហ៍ពិពាហ៍ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាតឥតឈប់ឈរ។

អង់គ្លេស៖ ព្រះវិហារនៅប្រទេសអង់គ្លេស (CoE) បានចេញនូវគោលការណ៍ណែនាំថ្មី ដោយមិនអនុញ្ញាតឲ្យមនុស្សលើសពី៥នាក់ឡើយ ចូលរួមពិធីអាពាហ៍ពិពាហ៍ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាតឥតឈប់ឈរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សទាំង៥នាក់ដែលអនុញ្ញាតឲ្យចូលរួមក្នុងពិធី រួមមាន កូនកំលោះ កូនក្រមុំ លោកអាចារ្យនិងសាក្សីចំនួន២នាក់ទៀតប៉ុណ្ណោះ។

លោកបណ្ឌិត David Walker បានមានប្រសាសន៍ថា ជាធម្មតា ខាងគ្រួសាររបស់កូនកំលោះកូនក្រមុំ តែងតែចំណាយពេលជាច្រើនខែ ឬអាចដល់ជាងមួយឆ្នាំសម្រាប់រៀបចំគម្រោងនៃពិធីអាពាហ៍ពិពាហ៍។ ឥឡូវនេះ ពិធីអាចដំណើរការបានជាធម្មតា ប៉ុន្ដែមានចំនួនកំណត់នៃអ្នកចូលរួម។ ទន្ទឹមនឹងនេះ អ្នកប្រហែលជាមិនពេញចិត្ត ដូច្នេះអ្នកអាចសម្រេចចិត្តថា គួរតែលុបចោលពិធី ឬព្យារពេលប៉ុណ្ណោះ។ បើទោះបីជាការសម្រេចចិត្តយ៉ាងណាក៏ដោយ ក៏សេចក្ដីស្រលាញ់និងពររបស់ព្រះនឹងនៅជុំវិញខ្លួនយើង។

យ៉ាងណាមិញ កំឡុងពេលប្រារព្ធពិធី អ្នកដែលបានចូលរួមត្រូវនៅឲ្យឆ្ងាយពីកូនកំលោះកូនក្រមុំតាមដែលអាចធ្វើទៅបាន។ ហើយចំពោះពិធីបំពាក់ចិញ្ចៀន ដែលជាផ្នែកមួយនៃការអធិស្ឋាន ឬពរជ័យ គឺមិនត្រូវបានទាមទារឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោកបណ្ឌិត David Walker
  លោកបណ្ឌិត David Walker
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T