ហាមមនុស្សសោះ មានហាមសត្វឯណា! អេស៉្បាញហាមប្រជាជនមិនឲ្យចេញពីផ្ទះ ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត ស្រាប់តែបុរសម្នាក់ ស្លៀកពាក់ជាដាយណូស័រលួចចេញពីផ្ទះ (មានវីដេអូ)

//s5.kh1.co/fd/fdef242d2a2287d7bab6f287d07dc32e07bd3305.jpg
សង្គម

 ១៨-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅឯទីក្រុង Murcia នៃប្រទេសអេសស៉្បាញ បានស្លៀកពាក់ជាដាយណូស័រចេញពីផ្ទះ យកសំរាមបោះចោល។

អេស៉្បាញ៖ ប្រិយមិត្តអ្នកអានប្រាកដជាជ្រាបហើយថា ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត ប្រជាជននៅតាមបណ្ដាប្រទេសនាៗ បាននាំគ្នាសំងំនៅក្នុងផ្ទះមិនហ៊ានចេញទៅណា ដោយបានទិញអីវ៉ាន់សម្រាប់ស្ដុកទុកនៅផ្ទះ។ បើងាកទៅកាន់ប្រទេសអេស៉្បាញវិញ បានហាមឃាត់ប្រជាជនរបស់ខ្លួនមិនឲ្យចេញពីផ្ទះ លុះត្រាតែចាំបាច់ចេញទៅធ្វើការ ទិញម្ហូប ឬទៅឪសថស្ថានជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗកន្លងទៅនេះ បុរសម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅឯទីក្រុង Murcia នៃប្រទេសអេស៉្បាញ បានស្លៀកពាក់ជាដាយណូស័រចេញពីផ្ទះ យកសំរាមបោះចោល។ ហើយបន្ទាប់មក ក៏ត្រូវបានប៉ូលិសប្រទះឃើញ និងព្រមាន រួចបញ្ជាឲ្យត្រលប់ទៅផ្ទះវិញជាដាច់ខាត។

យោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ក្រោយពីទទួលបានការព្រមានពីប៉ូលិសរួចមក បុរសនោះ បានសុំការអនុញ្ញាតទៅហាងទំនិញ តែប៉ូលិសមិនព្រម និងគំរាមចាប់ខ្លួន ប្រសិនបើមិនស្ដាប់តាមបញ្ជា។

ចំពោះវីដេអូដែលបង្ហាញពីសកម្មភាពខាងលើ ត្រូវបានយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិ ដោយលើកឡើងថា៖    

គ្រាន់តែយកសំរាមបោះចោលប៉ុណ្ណោះ តើខុសត្រង់ណា? នេះជាអ្វីចាំបាច់ដែលត្រូវធ្វើ ហើយវាក៏ជាសកម្មភាពមួយដែលអស់ចំណើច ជាជាងផ្ទុះកំហឹងដែរ។

មតិមហាជន

ការលេងសើចបន្ដិចបន្ដួចមិនមែនជាកំហុសទេ ហើយគាត់យកសំរាមទៅបោះចោលប៉ុណ្ណោះ។ យ៉ាងណាមិញ គាត់បានធ្វើឲ្យពួកយើងសើចសប្បាយ៕

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
ទិដ្ឋភាពថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T