ក្ដុកក្ដួលណាស់! លោកយាយវ័យ ៨០ ឆ្នាំម្នាក់ត្រូវបានអ្នកជិតខាងប្រារព្ធពិធីខួបកំណើតឲ្យ តាមបង្អួចផ្ទះ ខណៈ Covid-19 កំពុងរាតត្បាត (មានវីដេអូ)

//s5.kh1.co/2f/2f900a57c2ecbdafea3d6ae4f91c2c53308d42bf.jpg
សង្គម

 ១៨-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ហេតុតែចេញក្រៅផ្ទះមិនកើតលោកយាយវ័យ ៨០ ឆ្នាំម្នាក់ត្រូវអ្នកជិតខាងអបអរពិធីខួបកំណើតតាមបង្អួចផ្ទះ ខណៈ Covid-19 កំពុងរាតត្បាត

អេស្ប៉ាញ៖ ឈុតឆាកដ៏រំជើបរំជួលមួយ បានបង្ហាញឲ្យឃើញពីទង្វើគួរឲ្យសរសើរពីសំណាក់អ្នកជិតខាងជាច្រើននាក់ តាមរយៈការធ្វើពិធីអបអរថ្ងៃខួបកំណើតដល់លោកយាយម្នាក់ ដែលមានវ័យឈានចូល ៨០ ឆ្នាំពីបង្អួចផ្ទះរបស់ពួកគេរៀងៗខ្លួន ខណៈប្រជាជនអេស្ប៉ាញទាំងអស់តម្រូវឲ្យស្នាក់នៅក្នុងផ្ទះ ស្របពេលវីរុស Covid-19 កំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកយាយ Charo ពេលបានឃើញនំខេក និងការច្រៀងអបអរពីអ្នកជិតខាង
លោកយាយ Charo ពេលបានឃើញនំខេក និងការច្រៀងអបអរពីអ្នកជិតខាង

តាមរយៈវីដេអូឃ្លីបដែលថតក្នុងតំបន់ Lavapies នៃទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ បានបង្ហាញឲ្យឃើញពីបុរសដែលជាអ្នកជិតខាងម្នាក់ បានយកនំខេកមួយទៅដាក់នៅមាត់ទ្វារខាងក្រៅបន្ទប់របស់លោកយាយ Charo ដែលគាត់រស់នៅតែម្នាក់ឯង។ បន្ទាប់មក​ បុរសនោះក៏បានគោះទ្វារបន្ទប់ ហើយនៅពេលដែលលោកយាយ Charo ចេញមកខាងក្រៅហើយបានឃើញនំខេក អមជាមួយនឹងការច្រៀងបទចម្រៀងខួបកំណើតពីអ្នកជិតខាងដែលនៅក្នុងផ្ទះល្វែងជុំវិញគាត់ទៀតនោះ បានធ្វើឲ្យលោកយាយវ័យចំណាស់រូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង រហូតទប់ទឹកភ្នែកមិនជាប់។

លោកយាយ Charo ពេលបានឃើញនំខេក និងការច្រៀងអមអរពីអ្នកជិតខាង
លោកយាយ Charo ពេលបានឃើញនំខេក និងការច្រៀងអមអរពីអ្នកជិតខាង

ទន្ទឹមនឹងនេះដែរ មានអ្នកជិតខាងម្នាក់ឈ្មោះ Nacho បាននិយាយថា៖

ក្នុងគ្រាដ៏លំបាកនេះ យើងគួរតែធ្វើអំពើល្អៗជាមួយអ្នកជិតខាងទៅវិញទៅមក។

លោក Nacho

លោកក៏បានលើកឡើងពីក្ដីបារម្ភមួយថា៖

Charo គាត់មានវ័យ ៨០ ឆ្នាំហើយ ដែលវ័យនេះគឺប្រឈមនឹងហានិភ័យខ្ពស់។

លោក Nacho

គួរឲ្យដឹងដែរថា អេស្ប៉ាញបានក្លាយជាប្រទេសទីបី ​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងចំណោមប្រទេសដែលរងគ្រោះដោយសារវីរុសប្រភេទថ្មី Covid-19 ខ្លាំងជាងគេក្នុងតំបន់អុឺរ៉ុប ដែលបច្ចុប្បន្នប្រទេសនេះបានរកឃើញករណីឆ្លងសរុបចំនួន ១១,៨២៦ ខណៈអ្នកស្លាប់មានចំនួន  ៥៥៣ នាក់។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមល្ងាចថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២០

មានវីដេអូខាងក្រោម៖

ប្រជាជនអេស៉្បាញស្នាក់នៅក្នុងបន្ទប់រៀងៗខ្លួន ខណៈពេល Covid-19 កំពុងរាលដាល
ប្រជាជនអេស៉្បាញស្នាក់នៅក្នុងបន្ទប់រៀងៗខ្លួន ខណៈពេល Covid-19 កំពុងរាលដាល
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T