សម្រស់ទេព បូព្រឹក្ស កាន់តែស្អាតខ្លាំង ដូចតុក្កតា ក្រោយចាក់បបូរមាត់បន្ថែម

//s5.kh1.co/86/86b6582913607ee5341e714046449bb17dbea3fa.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងស្រី ទេព បូព្រឹក្ស បានធ្វើឲ្យគ្រប់គ្នា​ ងាកមកចាប់អារម្មណ៍ លើរឿងបបូរមាត់នាង ក្រោយបានចាក់បបូរមាត់ កាលពីថ្មីៗនេះ។

ភ្នំពេញ៖ ជាការពិត មនុស្សស្រី តែងតែចង់បាន​នូវភាពស្រស់ស្អាត គ្រប់ជ្រុងជ្រោយ​ មិនថា មុខមាត់ រូបរាង​ ការស្លៀកពាក់ជាដើម ដើម្បីបំពេញក្តីសុខឲ្យខ្លួនឯង និង ដើម្បីទាក់ទាញក្រសែភ្នែក របស់មនុស្សគ្រប់គ្នា ឲ្យងាកសម្លឹងមើលជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀងស្រី ដែលជាប់ឈ្មោះ ជាតារារួសរាយ កញ្ញា ទេព បូព្រឹក្ស កាលពីថ្មីៗនេះដែរ បានទៅចាក់បបូរមាត់ ឲ្យចេញជារាងបេះដូង ខណៈបបូរមាត់របស់នាង ស្រស់ស្អាតស្រាប់ទៅហើយ នេះបើតាមផេកកែសម្ផស្សមួយកន្លែង បានបង្ហោះ។ 

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក៏សម្រស់របស់តារាស្រីរូបនេះ ក៏ឡើងមួយកម្រិតទៀតផងដែរ ដែលឡើងដូចជា តុក្កតាបាប៊ី នៅពេលបន្ថែមជាមួយនឹងពណ៌ក្រែមពីលើ លេចចេញនូវទម្រង់បបូរមាត់ កាន់តែស៊ិចស៊ី លើសមុនទៅទៀត។ ជាពិសេស នៅក្នុងវីដេអូឡាយ កាលពីប៉ុន្មានអាទិត្យ រូបនាង ក៏បាននិយាយដែរថា រូបនាង ក៏មានអារម្មណ៍ ថាប្លែកខ្លួនឯងផងដែរ ក្រោយចាក់មាត់។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត រាសីរបស់ទេព បូព្រឹក្ស ក៏ឡើងមិនធម្មតាដែរ ដែលចាប់តាំងពីនាង បានចាក់បបូរមាត់រួចមក មានបណ្តាកម្មវិធីជាច្រើន បានឲ្យនាងឡើងឆាកជាញឹកញាប់ សឹងរកពេលសម្រាកមិនបាន ដូច្នេះអាចនិយាយបានថា ជាយីអ៊ុនមួយដែរ ក្រោយនាងចាក់បបូរមាត់បែបនេះ៕

កាលមិនទាន់ចាក់
កាលមិនទាន់ចាក់
ចាក់បានដំបូងៗ
ចាក់បានដំបូងៗ
ចាក់បានមួយរយៈ កាន់តែស្អាត
ចាក់បានមួយរយៈ កាន់តែស្អាត
ចាក់បានមួយរយៈ កាន់តែស្អាត
ចាក់បានមួយរយៈ កាន់តែស្អាត
ចាក់បានមួយរយៈ កាន់តែស្អាត
ចាក់បានមួយរយៈ កាន់តែស្អាត
ចាក់បានមួយរយៈ កាន់តែស្អាត
ចាក់បានមួយរយៈ កាន់តែស្អាត
ទេព បូព្រឹក្ស
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T