ចប់ហើយ! Lydia ក៏ឆ្លង Covid-19 ពី Matthew ដែរ

//s5.kh1.co/fb/fbe11be2d0b25a315b59a87561125c4e6e409358.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃនេះ លេចលឺដំណឹង ដ៏សោកសៅសារជាថ្មី ក្រោយពេល Lydia ដែលជាភរិយារបស់ Mathhew ធ្វើតេស្ដឃើញ លទ្ធផលវិជ្ជមាន ឆ្លង Covid-19 ពីរូបលោក។

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុន លោក Matthew ទើបតែបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី បានប្រកាសថា មានតេស្ដវិជ្ជមានវីរុស Covid-19 ធ្វើឲ្យហ្វេនៗ ស្លុតចិត្តយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មុខព្រួញដែល គួរឲ្យគួរបារម្ភជាងគេ គឺសមាជិកគ្រួសាររបស់ Matthew និងមិត្តៗរួមអាជីព ទាំងឡាយ នាំគ្នាទៅមន្ទីរពេទ្យ ធ្វើតេស្ដគ្រប់គ្នា។

មិនយូរប៉ុន្មាន ពេលវេលាកន្លងផុត ទៅប៉ុន្មានថ្ងៃសោះ ស្រាប់តែ ថ្ងៃនេះ លេចលឺដំណឹង ដ៏សោកសៅសារជាថ្មី ក្រោយពេល Lydia ដែលជាភរិយារបស់ Mathhew ធ្វើតេស្ដឃើញលទ្ធផលវិជ្ជមាន ឆ្លងCovid-19 ពីរូបលោក។

ក្រោយពី ទទួលបានដំណឹងនេះភ្លាម ជឿជាក់ថា ហ្វេនៗប្រាកដជា មានអារម្មណ៍សោកសៅជាមិនខាន រីឯ រឿងរ៉ាវលំអិតបន្ទាប់ សូមរង់ចាំទស្សនាជាមួយ Khmerload ទាំងអស់គ្នា៕

Matthew  
Matthew  
lydia
lydia
Lydia និងគ្រួសារ
Lydia និងគ្រួសារ
Lydia និងស្វាមី
Lydia និងស្វាមី
សារដែល Lydia បានបង្ហោះ
សារដែល Lydia បានបង្ហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T