Pear Pitchapa បកស្រាយមូលហេតុដែលមិនបង្ហាញមុខមិត្តប្រុសជាសាធារណៈ

//s5.kh1.co/1d/1d417f71ec3adf36d01d01421634da7eff7d57c1.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

Pear Pitchapa បកស្រាយថា នាង និងមិត្តប្រុសរបស់នាងនៅទាក់ទងគ្នាជាធម្មតា។

ថៃ៖ Pear Pitchapa គឺជាតារាសម្ដែងស្រីមួយរូប ដែលទស្សនិកជនភាគច្រើនប្រហែលជាធ្លាប់ស្គាល់តាមរយៈការសម្ដែងជាតួកាចក្នុងរឿងភាគថៃល្បីៗជាច្រើន ជាពិសេសតាមរយៈតួអង្គភិឡៃ ស្រីកំពូលល្បិច និងល្មោភប្រាក់នៅក្នុងរឿង Korng Kam។ នៅក្នុងឆ្នាំនេះ Pear Pitchapa បញ្ជាក់ ថាខ្លួនមិនសូវរវល់ខ្លាំងដូចឆ្នាំមុនឡើយ ពោលគឺនាងកំពុងថតរឿងចំនួន២ប៉ុណ្ណោះ ខុសពីឆ្នាំមុនដែល ថតរហូតដល់ទៅ ៥-៦រឿង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីរឿងបេះដូងវិញ តារាស្រីរូបនេះក៏មិននៅទំនេរនោះដែរ ដោយនាងមានមិត្តប្រុសរួចទៅហើយ ប៉ុន្តែអ្នកគាំទ្រភាគច្រើនបានសម្ដែងការងឿងឆ្ងល់ដែលនាងមិនដែលបង្ហាញមុខមិត្តប្រុសរបស់នាងជាសាធារណៈទាល់តែសោះ។

ជុំវិញបញ្ហានេះ សាមីខ្លួនបានចេញមុខបកស្រាយថា នាង និងមិត្តប្រុសនៅទាក់ទងគ្នាជាធម្មតា ហើយមិត្តប្រុសរបស់នាងមិនមែនជាអ្នកសិល្បៈនោះទេ ម៉្យាងទៀត គាត់ជាមនុស្សចូលចិត្ត Private ចំណែក ឯនាងផ្ទាល់ក៏ចូលចិត្ត Private ដូចគ្នា ទើបសម្រេចចិត្តមិនទាន់បង្ហាញមុខជាសាធារណៈបែបនេះ។

មួយវិញទៀត Pear Pitchapa ក៏បានបញ្ជាក់ថា ដោយសារមិត្តប្រុសរបស់នាងជាអ្នកជំនួញ ទើបគាត់មិនសូវមានបង្ហោះរូបភាពអ្វីនៅលើ Instagram រីឯពេលដែល Pear សម្ដែងឈុតឆាកស្នេហាជាមួយតារាប្រុសដទៃ មិត្តប្រុសរបស់នាងក៏មិនប្រច័ណ្ឌអ្វីដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Pear Pitchapa
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T