មិនមែនពន្យារពេលដូចមុនទេ! ពេលនេះ ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ សម្រេចចិត្តបិទកម្មវិធីគម្រប់ខួប៥០ឆ្នាំរបស់ខ្លួនតែម្ដង

//s5.kh1.co/2a/2aa0745582262f48c61547c9d69fec50fa797fa9.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានប្រកាសលុបចោលនូវកម្មវិធីគម្រប់ខួប៥០ឆ្នាំរបស់ខ្លួនតែម្ដង

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា តារាសម្ដែង និងជាអ្នកប្រដាល់ថៃ លោក Matthew Dean បានឆ្លងវីរុសកូវីដ១៩ (COVID-19) ក្រោយពេលដែលលោកបានទៅធ្វើជាពិធីករនៅក្នុងកម្មវិធីមួយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ នៅខណៈពេលនេះ ខាងស្ថានីយ៍ទូរទស្សន៍បានធ្វើការប្រកាស លុបចោលនូវកម្មវីធីគម្រប់ខួប៥០ឆ្នាំរបស់ខ្លួន ដែលកាលពីមុនស្ថានីយ៍ទូរទស្សន៍បានប្រកាសថា នឹងធ្វើការពន្យារពេលតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងស្ថានីយ៍ទូរទស្សន៍បានធ្វើការសូមអភ័យទោសចំពោះភ្ញៀវកិត្តិយសគ្រប់រូបចំពោះការអាក់ខានប្រារព្ធកម្មវិធីដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំបែបនេះ និងសូមអរគុណចំពោះការគាំទ្រស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣កន្លងមក។ បន្ថែមពីនេះ ខាងស្ថានីយ៍ទូរទស្សន៍ក៏បានធ្វើការអំពាវនាវឲ្យបុគ្គលិកដែលបានប្រាស្រ័យទាក់ទងជាមួយនឹងលោក Matthew Dean ឲ្យសម្រាកនៅផ្ទះដើម្បីតាមដានអាការៈសុខភាព និងសម្រេចបិទអាគារស្ថានីយ៍ទូរទស្សន៍បណ្ដោះអាសន្នដើម្បីធ្វើការសម្អាត កម្ចាត់មេរោគ៕

ការប្រកាសរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣
ការប្រកាសរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣
អាគារស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣
អាគារស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣
លោក Matthew Dean ដែលបានឆ្លងកូវីដ19
លោក Matthew Dean ដែលបានឆ្លងកូវីដ19
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T