ភ្នំពេញ៖ កាលពីនាពេលថ្មីៗនេះ កញ្ញា ស៊ីន យូប៊ីន បានក្លាយខ្លួនជា ឯកអគ្គរាជទូតសុឆន្ទៈ ដែលថ្មីបង្អស់នៃម៉ាក PEDRO ហើយលើសពីនេះទៅទៀត តារាសម្ដែងស្រីល្បី កញ្ញា ស៊ីន យូប៊ីន នឹងក៏បានធ្វើការលេងgiveaways ការធ្វើជំនួបដែលប្រិយមិត្តអាចជួបជាមួយកញ្ញាផ្ទាល់ផងដែរ។

ជាមួយគ្នានោះដែរ កញ្ញា ស៊ីន យូប៊ីន ក៏មានការផ្តល់គន្លឹះសំខាន់ៗនៃការស្លៀកពាក់អោយមានភាពទាក់ទាញ និងទាន់សម័យ សម្រាប់ក្នុងការចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២០ថ្មីជាមួយកាបូប ស្បែកជើងដែលជាទីពេញនិយម នាពេលបច្ចុប្បន្ន នៃម៉ាកល្បី PEDRO។ ដូច្នេះកំុភ្លេចរងចំាតាមដាននៅលើ Instagram Profile របស់PEDRO សម្រាប់ពត៌មានបន្ថែម។ 

ស៊ីន​ យូប៊ីន
ស៊ីន​ យូប៊ីន

PEDRO គឺជាម៉ាកអន្តរជាតិដែលមានខូទ្បិកសិនសម្រាប់ បុរស និងនារី ជាច្រើនជម្រើស។ ហើយសម្រាប់ខូទ្បិកសិនបុរស មានដូចជាកាបូប ស្បែកជើង កាបូបដៃ និងខ្សែក្រវ៉ាត់​ រីឯខូទ្បិកសិនសម្រាប់នារី មានកាបូប ស្បែកជើង និងកាបូបដៃ ដែលម៉ូដទាំងអស់ នាំមកនូវភាពឆើតឆាយ ជាមួយនឹងទំនុកចិត្តជូនទៅដល់សុភាពបុរស និងនារី។ 

គួររម្លឹកផងដែថា មកទល់នឹងពេលបច្ចុប្បន្ននេះ PEDRO បានប្រតិបត្តការណ៏ ៦សាខានៅក្នុងប្រទេសកម្ពុជា​ ដែលសរុប៨៣សាខា នៅក្នុងអាស៊ីប៉ាស៊ីហ្វិច មជ្ឈិមបូព៌ា និង​សាធារណរដ្ឋប្រជាមានិតចិន៕

ស៊ីន​ យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន