PEDRO បានបើកដំណើរការសាខាទី៨ជាផ្លូវការហើយ ក្នុងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល មានការដេគ័រស្អាតប្លែកតែម្តង!

//s9.kh1.co/87/874ee4380776a31470b7be0b6d28a3e9668ae762.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០២២ ១១ព្រឹក · មួយឆ្នាំមុន

PEDRO បានបើកដំណើរការសាខាទី៨នៅក្នុងប្រទេសកម្ពុជាជាមួយនឹងកម្មវិធីដែលផ្ដល់នូវបទពិសោធន៌ថ្មីនិងរំភើបក្នុងវិស័យមួយនេះ។

ភ្នំពេញ៖ PEDRO បានបើកដំណើរការសាខាទី៨នៅក្នុងប្រទេសកម្ពុជាជាមួយនឹងកម្មវិធីដែលផ្ដល់នូវបទពិសោធន៌ថ្មីនិងរំភើបក្នុងវិស័យមួយនេះ។ សាខាថ្មីនេះមានទីតាំងនៅក្នុងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល ជាហាងដែលមានការដេគ័រស្អាតប្លែកតំណាងអោយស្ទាយបែបងាយៗរបស់ប្រ៊េនមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរួមចំនែកនូវគំនិតដ៏រឹងមាំ​ និងពិសេស រួមបញ្ចូលផ្នែកសំខាន់ៗបង្កើតបាននូវកាបូប Kateក្នុងពណ៌ប្រាក់ដ៏គួរ​​  អោយចាប់អារម្មណ៌ ដែលបង្កើតឡើងសំរាប់ទីផ្សារក្នុងប្រទេសកម្ពុជា។ PEDRO បានទាក់ទាញមនុស្សជំនាន់ក្រោយដោយបានឆ្លើយតបទៅនឹងតម្រូវការ​របស់អតិថិជនដែលកំពុងតែកើនឡើង។ 

កម្មវិធីសម្ភោធហាងថ្មីនេះមានការចូលរួមពីតារាល្បីៗជាច្រើនរូប រួមមានទាំងអ្នកជំនាញខាងផ្នែកលេងម៉ូត ក៏ដូចជាទូតសុឆន្ទៈរបស់ប្រ៊េន PEDRO គឺកញ្ញា Shin Yubin ដែលជាតារាស្រីល្បីឈ្មោះ ជាពិសេសទៅទៀតនោះគឺមានការចូលរួមពីកញ្ញា Bella Campen ដែលជាភ្ញៀវកិត្តិយសពិសេសក្នុងកម្មវិធី PEDRO Cambodia Exclusive។​ ភ្ញៀងដែលបានចូលរួម​ពេញចិត្តជាខ្លាំងជាមួយនឹងការផ្ដល់ជូនពិសេសៗពីPEDRO។ 

https://s9.kh1.co/__image/w=650,h=976,q=100/2b/2bad117055d29f82f3458c484b585fa7e08f1005.jpeg
https://s9.kh1.co/__image/w=650,h=976,q=100/a6/a66d6501456f3919aa3eec9d437265da2746b880.jpeg

សាខាថ្មីដែលស្ថិតនៅក្នុងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល ជាការបន្ថែមនូវភាពពិសេសនិងរឹងមាំសំរាប់ PEDRO ដែលជាម៉ាកយីហោបង្កើតឡើងតាំងពីឆ្នាំ២០០៦ផ្ដល់ជូននូវជម្រើសស្បែកជើងជាច្រើនប្រភេទ និងគ្រឿងតុបតែងផ្សេងទៀតសម្រាប់បុរសនិងនារី​។​ មកទល់ពេលនេះPEDROមាន១២០សាខានៅក្នុង១៩ប្រទេសទូទាំងអាស៊ីប៉ាស៊ីហ្វិច មជ្ឈិមបូព៌ា សហរដ្ឋអាមេរិច និងបណ្ដាទីតាំងផ្សេងៗទៀតក្នុងពិភពលោក។ 

https://s9.kh1.co/__image/w=650,h=976,q=100/e6/e6eda7b656eead6b78c118dca58362020764425d.jpeg
https://s9.kh1.co/__image/w=650,h=976,q=100/3b/3b1952178821b0b72b75d1fa9365996373883cec.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/c7/c757997c55a69e7baa212148125b21d3488ca0a8.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/dc/dc836acd7523a3edfcd8fb0a73da770d1fb260a8.jpeg
https://s9.kh1.co/__image/w=650,h=976,q=100/2f/2f211577770e40f99403bac2f8f4a32e89dbd581.jpeg
https://s9.kh1.co/__image/w=650,h=976,q=100/c3/c338aacaf0b3419b49f6cb31cca57981f35add96.jpeg
https://s9.kh1.co/__image/w=650,h=520,q=100/36/36c7c22a649a011c9438b134c41483d035ee5b22.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/c2/c2a9e525ca6c80faf6513bb84cf29563e364becb.jpeg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T