យុវជនសំរាម៖ ថ្មើរជើង៨ថ្ងៃកន្លះ ពីភ្នំពេញ-សៀមរាប ​មិន​ពាក់​ព័ន្ធ​នឹង​​ការខ្ជះ​ខ្ជាយ​ពេល​វេលា​ឡើយ

//s5.kh1.co/72/721f8884ab9159ba4754459a2c4461cd7197c9db.jpg
សង្គម

 ១៣-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មួយថ្ងៃៗ យើងម្នាក់ៗចំណាយពេលវេលាច្រើនសន្ធឹកលើសកម្មភាពផ្សេងៗ ទាំងអស់ហ្នឹង គ្រប់គ្នាបាន​ចំណាយ​ពេល​វេលា​របស់ខ្លួន។ ខ្ញុំក៏ដូចគ្នា បើធ្វើអីដែលចូលចិត្ត...

ថ្មីៗនេះ ប្រធានយុវជនសំរាមលោក សាន ដារ៉ាវីត បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក​អំពីការ​ទៅ​ដល់គោលដៅនៃដំណើរថ្មើរជើងរយៈពេល៨ថ្ងៃកន្លះ ពីតំបន់បឹងត្របែក ក្រុងភ្នំពេញរហូតដល់ដី​ខេត្តសៀមរាប​ដែលមាន​ចម្ងាយរហូតដល់៣៣៣គីឡូម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីនោះគេឃើញមានការបញ្ចេញយោបល់ (comment)ពីសំណាក់អ្នកអានខ្លះទៅលើការបង្ហោះ របស់​លោក​ដោយលើកឡើងថា ដំណើរថ្មើរជើងរបស់ក្រុមលោកបែបនេះគឺខ្ជះខ្ជាយពេលវេលាណាស់ ហើយអ្នកមួយចំនួន​បាន​ចោទជាសំណួរទៅកាន់លោកថា «តើធ្វើបែបនេះបានអីមកវិញ?»

រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម

តបនឹងមតិទាំងនោះ ប្រធានយុវជនសំរាម លោកសាន ដារ៉ាវីត បានប្រាប់ Khmerload ថា រឿងថ្មើរជើង​៣៣៣គីឡូម៉ែត្រ រយៈពេល៨ថ្ងៃកន្លះ ពីភ្នំពេញ-សៀមរាប​មិនពាក់ព័ន្ធនឹងការខ្ជះខ្ជាយពេលវេលាឡើយ តែទាក់ទងនឹងអត្ថន័យជីវិត។

លោកថា៖ «មែនទែនទៅ រឿងដើរនេះ វាមិនពាក់ព័ន្ធនឹងការខ្ជះខ្ជាយពេលវេលាទេ តែវាទាក់ទងនឹងអត្ថន័យជីវិត។ មួយថ្ងៃៗ យើងម្នាក់ៗចំណាយពេលវេលាច្រើនសន្ធឹកលើសកម្មភាពផ្សេងៗ ទាំងអស់ហ្នឹង គ្រប់គ្នាបាន​ចំណាយ​ពេលវេលារបស់ខ្លួន។ ខ្ញុំក៏ដូចគ្នា បើធ្វើអីដែលចូលចិត្ត ខ្ញុំគិតថាខ្លួនឯងមិនបានខ្ជះខ្ជាយពេលទេ តែខ្ញុំបាន​ធ្វើអីម្យ៉ាងដែលជារសជាតិថ្មី។»

ហាក់បង្ហាញពីជំហរសុទិដ្ឋិនិយមលើដំណើរផ្សងព្រេងរបស់ខ្លួន ប្រធានយុវជនសំរាមរូបនេះបានបន្ថែមថា៖ « យើង​បាន​ធ្វើវា។ យើងមិនមែនកើតមក ហើយធ្វើគ្រប់យ៉ាងដើម្បីលុយតែម្យ៉ាងនោះទេ។ យ៉ាងហោចណាស់ ​ខ្ញុំអាចប្រាប់​កូនខ្ញុំថា ​ឪពុកធ្លាប់បានដើរពីភ្នំពេញដល់សៀមរាប។​ ហើយខ្ញុំ និងក្រុម​គ្រាន់តែ​ចង់ភ្លក់អ្វីដែលថ្មី ក្រោយពីដើរ​ ៣៣៣​គីឡូដី យើងរឹងមាំច្រើនជាងមុនទាំងកម្លាំងជើង និងសុខភាពផ្លូវចិត្ត»។

អ្នកភ្នំពេញរូបនេះបន្តថា៖ «ខ្ញុំរៀនបានច្រើនពីដំណើរទាំងនោះ។​ យើងដើរកណ្តាលថ្ងៃក្តៅ។ យើងរើសសំរាមតាមផ្លូវ។ យើងគេងនៅតាមវត្ត តាមសាលារៀន។ យើងវេចអង្ករ និងម្ហូបក្រៀមតាមខ្លួន យើងរៀនបាននូវភាពតស៊ូ ព្រោះមនុស្ស មួយចំនួនគ្រាន់តែឮថាដើររាប់គីឡូដី គេសុំចុះចាញ់បាត់ទៅហើយ។»

រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម

យុវជនវ័យ៣០ឆ្នាំរូបនេះបង្ហើបថា ដំណើរដើមទងដែលជំរុញឲ្យខ្លួនសម្រេចដើរតាំងពីបឹងត្របែក​ដល់សៀមរាប​គឺព្រោះតែ ខ្លួនចង់រំឭកពីខួបមួយឆ្នាំនៃការកកើតយុវជនសំរាម។ ហើយអ្នកដែលចូលរួមដើរពីភ្នំពេញដល់សៀមរាប គឺមានយុវជនក្នុងក្រុម១២នាក់ យុជនមកពីក្រៅ៣នាក់ និងកុមារាពីតំបន់បឹងត្របែកម្នាក់។

គួររំឮកថា យុវជនសាន ដារ៉ាវីត កាលពីឆ្នាំមុនបានបង្កើតសកម្មភាពមួយដែល​កៀរគរយុវជនដូចគ្នា​ឲ្យចូលរួម​ប្រមូលសំរាមនៅតំបន់លូបឹងត្របែក។ កាលនោះ គេនៅចាំបានថា ក្រុមរបស់លោកក៏ទទួល​បាននូវការ​ឧបត្ថម្ភ​ពីសប្បុរសជនក្នុងន័យលើកទឹកចិត្តផងដែរ៕

រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម
រូបភាពពីយុវជនសំរាម
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T