ទើសមិនឈប់! សៀវ ឡុងនី ត្រូវគេបង្អាប់ថា មើលទៅដូចយាយចាស់ ពេលឃើញនៅក្រៅឆាក

//s5.kh1.co/74/7440aca8836b5f9ad78cc166eea65dede6b42b89.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សម្រស់របស់ Liu Yifei ត្រូវបានគេរិះគន់ ដោយសារម៉ូតសក់ លើកឡើងរបស់នាង ជាពិសេស នាងមិនហ៊ានសើច​ ក៏ព្រោះតែនាងមើលកាន់តែចាស់ ជាពិសេសធ្មេញ មិនស្អាត។

បរទេស៖​ គេហទំព័របរទស បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ឃោសនា និងការចាក់បញ្ចាំងលើកដំបូងនៃរឿង «Mulan» នៅចក្រភពអង់គ្លេស ត្រូវបានធ្វើឡើង។ ប៉ុន្តែ អ្វីដែលចាប់អារម្មណ៍នោះ រូបភាពរបស់ព្រះនាង Disney នាង Liu Yifei ហៅក្រៅថា សៀវ ឡុងនី លើកនេះ ធ្វើឲ្យហ្វេនៗ ខកចិត្តខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពមួយសន្លឹក ដែលអ្នកគ្រប់គ្នា លើកយកមកនិយាយ ជាប្រធានបទដ៏ក្ដៅគគុកនោះគឺ សម្រស់ដ៏ល្អឯកតារាស្រីកំពូល នៅចិនជួរមុខ បែរជាមានសម្រស់បាក់ឆោម ខ្លាំងជាមួយម៉ូតសក់លើកឡើងអស់ ធ្វើឲ្យសម្រស់តួឯកព្រះនាង Disneyរូបនេះ  ធ្លាក់ដ៏កម្រិតមួយ មិនអាចទទួលយកបាន។

ក្នុងនោះដែរ Liu Yifei បានគ្រប់រ៉ូបពណ៌ខ្មៅ ឈរលើកម្រាលព្រំ អមជាមួយ ការផាត់មុខបែបស្រាលៗ តែអ្វីៗបានប្រែ ទៅជា១៨០ដឺក្រេ នៅពេលសម្រស់នាង ត្រូវបានគេមើលជិត ជាពិសេស ពេលនាង សើចចេញធ្មេញ គឺរឹតតែចាស់ខ្លាំង ធ្វើឲ្យមហាជនហួសចិត្ត និងដាច់ផ្ងារផឹងតែម្តង ព្រមទាំង បញ្ចេញមតិថា តើនេះឬ ជាសម្រស់ ព្រះនាង Disney Mulan?

បើចង់ជ្រាបច្បាស់ថា Liu Yifei មានសម្រស់បាក់ឆោមយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei និងអ្នកដឹកនាំរឿង
Liu Yifei និងអ្នកដឹកនាំរឿង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T