ធ្ងន់កហើយ! ភរិយារបស់នាយករដ្ឋមន្រ្តីកាណាដា ត្រូវបានគេធ្វើតេស្តរកឃើញ ថាមានផ្ទុក​ជំងឺ COVID-19

//s5.kh1.co/91/910c46354dd596e125a77db8db31faef61a4b553.png
សង្គម

 ១៣-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោកស្រី Sophie Trudeau បានធ្លាក់ខ្លួនឈឺនៅពេលដែលគាត់ធ្វើដំណើរត្រឡប់មក​ពីចក្រភពអង់គ្លេសវិញ

កាណាដា៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CBC បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Sophie Trudeau ដែលត្រូវជាភរិយារបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិតធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Trudeau បានលុបចោលការប្រជុំផ្ទាល់​ ហើយលោកក៏បានស្នើរសុំឱ្យលុបចោលការជួបជុំផ្សេងទៀត ដើម្បីទប់ស្កាត់ការចម្លងវីរុសជំងឺ
លោក Trudeau បានលុបចោលការប្រជុំផ្ទាល់​ ហើយលោកក៏បានស្នើរសុំឱ្យលុបចោលការជួបជុំផ្សេងទៀត ដើម្បីទប់ស្កាត់ការចម្លងវីរុសជំងឺ

សារព័ត៌មាន CBC ក៏បានរាយការណ៍​ទៀតថា លោកស្រី Sophie Trudeau បានធ្លាក់ខ្លួនឈឺនៅពេលដែលគាត់ធ្វើដំណើរត្រឡប់មក​ពីចក្រភពអង់គ្លេសវិញ។

លោក Trudeau ជាមួយនឹងភរិយារបស់លោក
លោក Trudeau ជាមួយនឹងភរិយារបស់លោក

គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រីកាណាដា ត្រូវបាន​វេជ្ជបណ្ឌិតរៀបចំឱ្យនៅដាច់ដោយឡែក ​ក្នុងរយៈពេល 14 ថ្ងៃ​ ហើយរង់ចាំលទ្ធផលធ្វើតេស្តរបស់លោក។

លោក Justin និង លោកស្រី Sophie Trudeau បានរៀបការតាំងពីឆ្នាំ ២០០៥ ហើយមានកូន ៣ នាក់
លោក Justin និង លោកស្រី Sophie Trudeau បានរៀបការតាំងពីឆ្នាំ ២០០៥ ហើយមានកូន ៣ នាក់

បើទោះបីត្រូវគេរៀបចំឱ្យនៅ​ដាច់ដោយឡែក​ក៏ដោយ ក៏លោក Trudeau នៅតែអាចធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផងដែរ។

លោកស្រី Sophie Trudeau ​បា​ធ្វើដំណើរទៅចក្រភពអង់គ្លេស​ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍និយាយជាសាធារណៈមួយ
លោកស្រី Sophie Trudeau ​បា​ធ្វើដំណើរទៅចក្រភពអង់គ្លេស​ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍និយាយជាសាធារណៈមួយ

យោងតាមការិយាល័យនាំពាក្យរបស់លោក Trudeau ក៏បានឱ្យដឹងដែរថា នាយករដ្ឋមន្ត្រីនិងប្រធានាធិបតី បាន​ពិភាក្សាគ្នាពីបញ្ហាប្រឈមទាក់ទងនឹងការរាតត្បាតរបស់វីរុសកូរ៉ូណារវាងប្រទេសកាណាដានិងសហរដ្ឋអាមេរិក​ បួករួមទាំងបញ្ហា​​ព្រំដែន​រវាងប្រទេសទាំងពី​រ​៕

លោក Trudeau ​ត្រូវបានគេរៀបចំដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤​ ថ្ងៃ
លោក Trudeau ​ត្រូវបានគេរៀបចំដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤​ ថ្ងៃ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T