DJ Man Pattanapol Mintakhin បើកកកាយរឿងរ៉ាវជីវិតរបស់ខ្លួនកាលពីអតីតកាលដែលមិនគួរឲ្យជឿ

//s5.kh1.co/90/90540067db243a57fc3a34a7c00ec6d37805b9eb.jpg
នារី

 ១២-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ តារាសម្តែង និងជាពិធីករដែលពោរពេញទៅដោយសមត្ថភាព រួមទាំងរូបរាងកាយសង្ហារឹងមាំ Man Pattanapol Mintakhin បានបើកកកាយរឿងរ៉ាវប្រវត្តិរបស់ខ្លួនកាលពីអតីតកាលនៅក្នុងកម្មវិធីសម្ភាសន៍មួយរបស់ស្ថានីយ៍ទូរទស្សន៍ GMM25 ដែលស្តាប់មើលទៅ ធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះលោកបានរៀបរាប់ថា កាលពីលោកនៅរៀនថ្នាក់វិទ្យាល័យ លោកគឺជាក្មេងញៀនថ្នាំកម្រិតធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិតនៅពេលនោះទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានរៀបរាប់ពីសកម្មភាពទំនើងដែលលោកបានប្រព្រឹត្តិកាលពីនៅជាយុវវ័យជាច្រើនដូចជា បង្ហោះម៉ូតូកណ្ដាលទ្រូងផ្លូវ ប្រើអំពើហិង្សា បាញ់បោះដាក់គ្នាជាដើម។ លោកបានបញ្ជាក់ទៀតថា លោកបានក្លាយទៅជាបែបនោះ ដោយសារតែឃើញមិត្តភក្តិនៅជុំវិញខ្លួននាំគ្នាជក់គ្រឿងញៀន ហើយខ្លួនក៏ចង់សាកតាមគេ ទើបជ្រុលធ្លាក់ខ្លួនទៅជាមនុស្សម្នាក់ដែលសង្គមលែងត្រូវការ។

ប៉ុន្តែក្រោយមក លោកបានកែប្រែខ្លួនជាថ្មី ដោយសារបានទទួលនូវដំបូន្មានពីសំណាក់ម្តាយ រហូតដល់អាចផ្តាច់ចេញពីគ្រឿងញៀនបានទាំងស្រុង។ ដោយហេតុនេះ លោកបានបង្ហោះសារមួយនៅលើ Instagram ដែលមានខ្លឹមសារថា "ម្តាយជាព្រះអរហន្តដែលផ្លាស់ប្តូរជីវិតកូន"

Man Pattanapol Mintakhin នៅក្នុងការផ្តល់សម្ភាសន៍
Man Pattanapol Mintakhin នៅក្នុងការផ្តល់សម្ភាសន៍
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Man Pattanapol Mintakhin
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T